លបចូលក្នុងមុងបន្លំធ្វើជាប្តី រួមរ័កជាមួយប្រពន្ធក្លើ រហូតរួចរាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសកំហូចម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីស្ត្រីម្នាក់ប្តឹង ចោទប្រកាន់ថា បានធ្វើសកម្មភាពរំលោភរូបនាងបានសម្រេច ពេលប្តីនាងរវក់ចេញទៅឆ្លុះសត្វនៅពេលយប់។

ការបញ្ជូនខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧  ។

ក្រោយពីសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចកសាងសំណុំរឿងរួចនិងស្តាប់ចម្លើយសារភាពរួចមក។

បុរសសង្ស័យត្រូវនារីរងគ្រោះប្តឹងអោយសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបុរសរូបនេះលបចូលក្នុងមុងបន្លំជាប្តីធ្វើការរួមភេទជាមួយនាងរហូតរួចរាល់ កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពេលដែលប្តីនាងរវល់ចេញទៅឆ្លុះ សត្វ។ដំបូងនាងនឹកថាជាប្តីរបស់ខ្លួនទើបសំងំសម្របតាមដោយមិនរើបម្រាស់ តែនៅពេលរួចរាល់ក៏សង្ស័យថា មិន​មែនប្តីក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងអោយសមត្ថកិច្ចតាមចាប់ខ្លួនជនកំហូចនេះតែម្តង ។

មន្ត្រីនគរបាលនៃការិាយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនមួយរូបបានប្រាប់ថាការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះប៉ូ ណេត ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករនៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ចំណែកស្ត្រីដែលត្រូវជនកំហូចបន្លំំជាប្តីរួមរ័កជាមូយនាងមានឈ្មោះ គីម ឈូក  អាយុ២៣ឆ្នាំ រស់នៅភូមិស្រែត្រពាំង ឃុំព្រៃក្មេងស្រួច ខេត្តកំំពង់ស្ពឺ ។

សូមរំលឹកថាតាមការរៀបរាប់របស់ស្ត្រីខាងលើបានអោយដឹងថាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២៣និង៣០នាទីមុនពេលកើតហេតុប្តីរបស់នាងនិងជនសង្ស័យបាននាំគ្នាដើរឆ្លុះសត្វដោយមានបណ្តើរឆ្កែម្នាក់មួយទៅផងដោយអោយនាងបើកភ្លើងដេកចាំនៅផ្ទះម្នាក់ឯង។ដោយយប់ជ្រៅនាងក៏បានដេកចាំតែមិនទាន់លក់ទេហើយនៅក្នុងផ្ទះក៏មិនបានបិតភ្លើងដែរស្រាប់តែលឺសូរសម្រឹបជើងមនុស្សដើរតែនាងមិនចាប់អារម្មណ៍ថាជាអ្នកណាដែរ។ស្ត្រីខាងលើរៀបរាប់ទៀតថាពេលនោះស្រាប់តែភ្លើងក៏ងងឹតហើយមានមនុដ្សបើកមុងចូលមកបបោសអង្អែល

នាងទើបឈានដល់ការរួមភេទដោយស្លុងអារម្មន៍នាងមុនបានគិតវែងឆ្ងាយនោះទេព្រោះគិតថាជាប្តីរបស់ខ្លួនដោយមិននឹកស្មានថាជាពួកម៉ាកប្តីរបស់ខ្លួនឡើយ។

ក្រោយរួមភេទជននោះក៏ចុះពីគ្រែហើយដើរទៅបាត់រហូតប្តីនាងត្រឡប់មកវិញប្រុងរួមភេទជាមួយនាងទើបនាងសួរថាអ្នកដេកជាមួយខ្ញុំមុននេះមិនមែនជាបងមែនទេ?ប្តីនាងឆ្លើយថាទើបត្រឡប់មកពីឆ្លុះសត្វមិនទាន់បានម្តងឡើយទើបនាងសង្ស័យថាអ្នកមករួមភេទជាមួយនាងមុននេះប្រាកដជាពួកម៉ាកប្តីរបស់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ចបុរសដែលឆ្ងាញ់អាកោប្រពន្ឋពួកម៉ាកនេះបានឆ្លើយសារភាពថាខ្លួនបានចងចិត្តចង់រួមភេទជាមួយប្រពន្ឋពួកម៉ាកជាយូរមកហើយតែមិនដែលមានឱកាសល្អទើបតែលើកនេះមានឱកាសក៏បន្លំចូលមុងដេករួមរ័កជាមួយនាងតែម្តង។

ជនកំហូចបន្តថាគេបានរកគ្រប់វិធីដើម្បីបញ្ឆោតប្តីរបស់នាងអោយដើរឆ្លុះសត្វនៅកន្លែងឆ្ងាយៗដើម្បីមានឱកាសបានមករួមភេទជាមួយប្រពន្ឋពួកម៉ាក។រាល់ពេលដែលដើរឆ្លុះសត្វម្តងៗគេតែងរកវិធីត្រឡប់មកផ្ទះមុនតែមិន ដែលបានសម្រេចឡើយ។

បុរសកំហូចបន្តទៀតថាកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនបានបបួលពួកម៉ាកដែលជាប្តីរបស់ នាងទៅរកឆ្លុះសត្វដូចរាល់ដងតែលើកនេះដើររហូតព្រៃជ្រៅស្រាប់តែគេនឹកឃើញល្បិចមួយដោយបាននិយាយថាគេខ្លួនចុក​ជើង​យ៉ាងខ្លាំងសុំត្រឡប់ទៅផ្ទះមុនហើយ ពេលនោះពួកម៉ាកក៏មិនឃាត់ដូចមុនដែររូបគេបានដើរបណ្តើរឆ្កែត្រឡប់ក្រោយហើយសំដៅផ្ទះពួកម៉ាកពេលទៅដល់ឃើញប្រពន្ឋពួកម៉ាកកំពុងដេកនៅក្នុងមុងលើគ្រែដោយមិនបានបិតភ្លើងនោះឡើយ។

ដោយឃើញដូច្នេះខ្លួនកើតមានចំណង់រួមភេទគួបផ្សំនឹងមានបំណងលើនាងជាយូរមកហើយនោះក៏ដើរចូលផ្ទះទៅក្នុងផ្ទះយកដៃបិទភ្លើងហើយបើកមុងចូលទៅធ្វើសកម្មភាពរួមភេទជាមួយនាងដោយមិនមានការរើបម្រាស់ពីនាងឡើយ។ពេលនោះគេក៏បន្តប្រតិបត្តិការរួមភេទរហូតរួចរាល់ទើបចុះពីគ្រែដើរសំដៅទៅផ្ទះរបស់ខ្លួនទាំងយប់ដោយភ្លេចទាំងនាំឆ្កែទៅជាមួយផង។

សមត្ថកិចនគរបាលស្រុកភ្នំស្រួចបានប្រាប់ថាក្រោយកើតហេតុការណីនេះបានបែកធ្លាយដឹងដល់ប្តី រួចមកទើប​ស្ត្រីខាងលើបានមកដាក់ពាក្យបណ្តឹងលើជនសង្ស័យថាបានចាប់នាងរំលោភខណៈប្តីនាងរវល់ទៅឆ្លុះសត្វ។

ចំណុចដែលឈានដល់នាងហ៑ានចោទប្រកាន់និងសុំអោយសមត្ថកិច្ចឃាត់ខ្លួនជនកំហូចខាងលើចាត់ការតាមច្បាប់នេះដោយសារតែរកឃើញឆ្កែរបស់ជនសង្ស័យដែលបណ្តើររកសត្វពីយប់ដេកនៅផ្ទះរបស់ខ្លួន។

បន្ទាប់ពីស្តាប់ឆម្លើយសារភាពពីជនសង្ស័យនិងស្តាប់ការបំភ្លឺរបស់ស្ត្រីរងគ្រោះរួចមកសមត្ថកិច្ចជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ប្រឆាំងការជួញដូរចាត់ការបន្តតាមនីតិវិធី។

មជ្ឈដ្ឋានប្រជាពលតដ្ឋបានសំដែងនូវការហួសចិត្តថាមិនគួរស្ត្រីខាងលើបណ្តោយអោយមានរឿងបែបនេះកើតឡើង លើខ្លួនទៅកើត។គួរណាស់តែចេះឆ្ងល់ថារវាងប្តីនឹងអ្នកដទៃក៏មានក្លិនខ្លួនមិនដូចគ្នាដែរបណ្តោយទាល់តែបុរសកំហូចឆីនំអាកោរបស់នាងរួចរាល់ទើបមកសង្ស័យថាមិនមែនប្តីហើយចុងក្រោយទើបប្តឹងសមត្ថកិច្ចអោយជួយរកយុត្តិធម៌។

ដោយឡែកស្ត្រីចំណាស់ម្នាក់ដែលបានយកបាយទៅអោយបុរសខាងលើហូននៅស្នងការរដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី១៧កក្កដា២០១៧ថាតាមពិតរឿងនេះទំពក់វាទៅទើបភ្នៅវាមកទះដៃមហខាងមិនលឺនោះទេ២នាក់ណឹងទាក់ទងគ្នាយូរមកហើយបើទោះជសមានប្តីប្រពន្ឋរៀងខ្លួនហើយក៏ដោយ។

សមត្ថកិច្ចនគរបាលខេត្តកសាងសំណុំរឿងបញ្ជូនជនកំហូចទៅដល់អយ្យការពេលនោះតំណាងអយ្យការបានចោទកាន់ជនកំហូចរូបនេះពីបទរំលោភសេពសន្ថវៈហើយបញ្ជូនយកទៅឃុំខ្លួននៅពន្ឋនាគារតែម្តង៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print