ខេត្តសៀមរាប ៖ នៅវេលាម៉ោង១៤ និង ៣០ នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មានករណី រំលោភសេពសន្ថវៈ (បានសំរេច) នៅទិសខាងត្បូងឈៀងខាងលិច មានចម្ងាយប្រហែល ១៥០ ម៉ែត្រ ពីវត្តប្រាសាទតាមេង ស្ថិតក្នុងភូមិ អង្កោល ឃុំ សែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ពិការដៃ និង ជើងខាងឆ្វេង ឈ្មោះ ហ៊ាន ចំបក់ ភេទ ស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិ អង្កោល ឃុំ សែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាតខ្លួន ឈ្មោះ ធេន មឿត ភេទ ប្រុសអាយុ២៤ ឆ្នាំ មានទីលំនៅភូមិ អង្កោល ឃុំ សែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
ក្រោយពីឃាតខ្លួនសមត្ថកិច្ចបានសួរនាំ ជនសង្ស័យ ដើម្បីចង់ក្រងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕ប៊ុនរិទ្ធី
...