កាំជ្រួចមីស៊ីលដែលមានល្បឿនលឿនជាងសម្លេង ដល់ទៅ ៨ដងត្រូវបានបាញ់សាកល្បង ចេញពីទីតាំង ស្ថិតនៅស្រុកWoomeraភាគខាងត្បូង អូស្ត្រាលី។
មីស៊ីលដែលបានបាញ់សាកល្បង ខាងលើ មាន ឈ្មោះHyshot 5 ឬ HiFire4 បានបាញ់តាំងពីដើមខែកក្កដាហើយឃ្លីបវីដីអូ ត្រូវបានមជ្ឈមណ្ឌុលបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររក្សាទុក មិនបង្ហោះឡើយ។ កម្មវិធីស្រាវជ្រាវមីស៊ីលខាងលើ បាន ធ្វើឲ្យរវាង កម្លាំងទាហានអាមេរិក និង ក្រុមហ៊ុន Boeing ។
ការសាកល្បង មីស៊ីលខាងលើ កើតឡើង ក្នុងពេលដែឡ សមាជិសភាអាមេរិកជាច្រើនរូប បានបង្ហាញពីក្តីបារម្ភ ពេលចិននិងរុស្ស៊ី បង្កើនការផលិត អាវុធមីស៊ីលល្បឿងនឿន អាច ចាក់ទម្លុះប្រពន្ធការពារបាន។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកMarise Payne បាន ប្រកាសឲ្យដឹងថា ការបាញ់សាកល្បងកន្លងមក គឺជាលើកចុងក្រោយ ដោយជោគជ័យ ។ អូស្ត្រាលីចង់ឲ្យអាមេរិក រក្សាការនាំមុខ នៅលើពិភពលោក ជាប្រទេសដែលមាន កាំជ្រួចមីស៊ីលល្បឿនលឿនបំផុត។
ជាមួយនិងល្បឿនលឿនជាងសម្លេង ដល់ទៅ៨ដង មីស៊ីលខាងលើអាច ហោះហើរ ប្រហាក់ប្រហែលមីស៊ីលឆ្លងទ្វីប ប៉ុន្តែមីស៊ីលនេះ មានប្រៀប ត្រងចំណុច អាចផ្លាសប្តូរទិសដៅ ក្នុងពេលហោះហើរបាន ។ នៅពេលនេះគេមិនទាន់ដឹងថា ប្រទេស ទាំងពីប្រើប្រាស់ មីស៊ីលខាងលើ សម្រាប់វាយប្រហារឬ ការពារនោះទេ ៕