ជនរងគ្រោះដែលគេបាញ់សម្លាប់យកមកបោះចោលក្បែរផ្លូវជាតិលេខ៥ គឺជាអ្នករត់តាក់ស៊ី ភ្នំពេញពោធិសាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះដែលបាញ់សម្លាប់រួចយកមកទម្លាក់ចោលនៅក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង នៅពេលនេះសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណជនរងគ្រោះហើយ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដែលករណីនេះត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋាន ជាករណីប្លន់ ។

សមត្ថកិច្ចនគរបាលដែលចុះធ្វើការស្រាវជ្រាវ នេះបានអោយដឹងថា រហូតមដល់ល្ងាចថ្ងៃទី១៧ កក្កដា សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណជនរងគ្រោះ មានឈ្មោះ អៀង សុខវិចិត្ត អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ជាអ្នកករត់តាក់ស៊ី ពោធិសាត់ ភ្នំពេញ ។

ក្រោយពីធ្វើការស្រាវជ្រាវសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីសម្លាប់ជនរងគ្រោះនេះគឺជាករណីប្លន់យករថ យន្តតូយ៉ូតាហាយឡែនឌ័រ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២J -១១២៥ក្នុងពេលដែលជនគ្រោះដឹកភ្ញៀវចេញពី​(រាជធានីភ្នំពេញមកខេត្តពោធិ៍សាត់) ដែលនៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យបន្តទៀត ។

គួរបញ្ជាក់ថា សពបុរសម្នាក់ត្រូវបានក្រុមជនសង្ស័យបាញ់សម្លាប់ រួចដាក់ឡានយកទម្លាក់ចោល ពើបនឹងប្រជាពល រដ្ឋបង្ករអោយមានការភ្ញាក់ផ្អើលឡើង   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគោកស្តៅឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី១៦ ខែកក្កដា នោះ គឺមានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញមនុស្សមួយក្រុម បាន អូសសពជនរងគ្រោះទម្លាក់ពីលើរថយន្ត​ យកមកទម្លាក់ចោលនៅចំណុចលូក្បាលថ្នល់អាម៉ង់ ស្ថិតក្នុងភូមិឃុំខាងលើ  ក្នុងពេលនោះក្រុមជនសង្ស័យបានពើបនឹងប្រជាពលរដ្ឋ ក៍នាំគ្នាទម្លាក់សាកសពរួចនាំគ្នាឡើងរថយន្ត បើកគេចខ្លួនតែម្តង ក្រោយពីប្រទះឃើញភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ភ្លាមផងដែរ ។

ក្នុងពេលចុះពិនិត្យសាកសពជនរងរគ្រោះ ឃើញមានស្លាកស្នាមរបួសដោយគ្រាប់កាំភ្លើង ដែលជនសង្ស័យបានបាញ់ពីក្រោយ ហើយធ្លាយមកខាងមុខ ហើយនៅក្បែរសាកសពជនរងគ្រោះនោះ មានសំបកកំប៉ុងស្រាបៀរចំនួន ៦កំប៉ុង  ។  នៅជំហានដំបូងនេះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានករណីឃាតកម្មនេះ អាចជាករណីគុំនំ  ហើយនៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print