រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Sergei Lavrovបានបញ្ចាក់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចេញលក្ខណ ដើម្បីសងទ្រព្យសម្បត្តិ ការបរទេស របស់រុស្ស៊ី នៅអាមេរិក គឺមិនខុសអ្វី ពីការប្លន់ទាំងកណ្តាលថ្ងៃចេះនោះឡើយ។
នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ ប្រទេស Belarus កាពីថ្ងៃទី ១៧ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ឡារ៉ូ បានតបទៅនិង ព័ត៌មាន ពីមន្ត្រីសេតវិមានអាមេរិក បានបញ្ចាក់ថា អាមេរិក មិនមានបំណងសង ទ្រព្យសម្បត្តិការបរទេសឲ្យទៅរុស្ស៊ីវិញឡើយ ប្រសិនបើ មិនមានអ្វីដោះដូនោះ។ លោកឡារ៉ូបញ្ចាក់ថាសកម្មភាពបែបនោះ គឺជាការប្លន់ទាំងថ្ងៃ។
កាលពីខែធ្នូឆ្នាំ ២០១៦ រដ្ឋាភិបាល របស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានសម្រេច ដកហូត អាគាការបរទេស២ខ្នងរបស់រុស្ស៊ី នៅក្នុងទឹកដីអាមេរិក និងបណ្តេញមន្ត្រីការបរទេស៣៥រូបចេញពីអាមេរិក ដោយចោទប្រកាន់ពិបទជ្រៀតជ្រេកចូលកិច្ចការផ្ទៃពេលបោះឆ្នោតនៅអាមេរិក។
នៅពេលនោះលោកពូទីនមិនបានតបអាមេរិកនោះឡើយ ដោយរងចាំរដ្ឋាភិបាលថ្មីរបស់អាមេរិកឡើងកាន់តំណែង។ ប៉ុន្តែក្រោយពេលដែលរដ្ឋាភិបាលទីក្រុងមូស្កូមានបំណងចង យក អាគា ទូត ទាំងពីរខ្នងមកវិញ តែភាគីអាមេរិកនៅ តែមិនព្រម បើរុស្ស៊ីមិនមានដោះដូរនោះ។ សូម្បីតែជំនួបពិភាក្សារវាង ប្រធានាធិបតីដូណាលត្រាំ និងលោកពូទីន នៅអាល្លឺម៉ង កន្លងមក ក៏មិនអាចដោះស្រាយបញ្ហាខាងលើបានឡើយ ៕