អាវុធហត្ថខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទ២នាក់ ក្រោយឆក់ជនជាតិបរទេស

ចែករំលែក៖

ភ្នំពេញ : មុខសញ្ញាឆក់ទូរស័ព្ទពីជនជាតិបរទេសពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន ហេតុ​ការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០២:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ នៅចំនុចផ្លូវលេខ១៣០ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
បើតាមប្រសាសន៍ពីកម្លាំងអាវុធហត្ថបានឲ្យដឹងថាបានឃាត់ខ្លូនជនសង្ស័យ០២នាក់មានឈ្មោះដូចខាងក្រោម:
១•ឈ្មោះទេព សុខន ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជូលផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកឆក់)។
២•ឈ្មោះ សៅ វណ្ណា ហៅញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជូល ផ្លូវ១០០៧ ភូមិពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(អ្នកបើកម៉ូតូ) ។
វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ 1AX-1110 ភ្នំពេញ
២-ទូរសព្ទ័ដៃ ម៉ាក SONY XPERIA សុីម កាតលេខ ០៩៨៨៤៤០៨០ (ជាវត្ថុតាង)
៣-ទូរស័ព្ទដៃម៉ាក IPhone4 ០១គ្រឿង
៤-ទូរស័ព្ទដៃម៉ាក NOKIA C2 មូយគ្រឿង
៥-នាឡិកាដៃពណ៌ខ្មៅ ០១គ្រឿង ។
ចំណែកជនរងគ្រោះឈ្មោះ MOHAMMED HAMZA. ABDELHAMED ALLAM. ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកីឡាករបាល់ទាត់ ជនជាតិអេហ្ស៊ីប កាន់លិខិតឆ្លងដែន លេខ A 10303121 ស្នាក់នៅផ្ទះលេខ៦៦ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ ។ រីឯទូរស័ព្ទដែលជាវត្ថុតាងនោះកម្លាំងអាវុធហត្ថបានប្រគល់ជូនជនរងគ្រោះវិញហើយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនបន្តទៅការិយាល័យបទល្មើសព្រហ្មទណ្ឌនៅទីបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញដើម្បើចាត់ការតាមនិតិវិធីច្បាប់ ៕ ស តា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print