ខេត្តពោធិ៍សាត់ ៖ លោក ស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ និងលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរនៃទិនាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដោយបានអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ តាមបណ្ដាមន្ទីរជំនាញ អង្កភាព ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនានាជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
ពិធីខាងលើនេះប្រារពឡើងនាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបរិវេណសាលាវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ពិធីអបអរសាទរទិនាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ខាងលើ ដែលបានប្រារពឡើងក្រោមប្រធានបទ៖ ត្រូវស្ដាប់កូនចៅ និងយុវជន គឺជាជំហានដំបូងដើម្បីជួយពួកគេឲ្យលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព ក្នុងនោះលោក ឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនជំនាញព្រហ្មទណ្ឌ ឡើងមានមត្តិស្វាគមន៍ និងសំណេះសំណាលផ្ដាំផ្ញើរដល់អង្កពិធីទាំងមូលផងដែរ អំពីផលប៉ះពាល់នៃឥតពលគ្រឿងញៀន ដូច្នេះហើយសិស្សានុសិស្សឬយុវជននៃអង្កពិធីទាំងមូលស្វែងយល់ឲ្យបានច្បាស់លាស់ ដើម្បីផ្សព្វផ្សាយតៗគ្នាតាមរយៈកូនចៅ បងប្អូន អនាពយ្យបាលគ្រប់រូបសូមជៀសឲ្យផុតនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយយើងរួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាតនៃឥតពលគ្រឿងញៀន៕ បឹុម ពិន