រុស្ស៊ី-ចិន ត្រៀមធ្វើសមយុទ្ធ​ទាហានជើងទឹក រួមនៅសមុទ្របាលតិច

ចែករំលែក៖

សារព័ត៌មាន​Sputnik ​បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី​១៧ខែកក្កដាបានប្រកាសថា កម្លាំងទាហានជើងទឹកចិននិងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួម ដែលមានឈ្មោះថា​ Joint Sea 2017  ដែលនឹងត្រូវធ្វើឡើង​ចាប់ពីថ្ងៃទី ២១-២៨ខែសីហា  ស្ថិតនៅដែនសមុទ្រ បាលទិច។

នៅក្នុងសេចក្តីប្រកាសបានបញ្ចាក់យ៉ាងច្បាស់ថា «នៅថ្ងៃទី​​២១ខែកក្កដានេះ កម្លាំងបដិវតន៍ប្រជាជនចិន នឹងទៅកាន់តំបន់​Baltiyskចូលរួម​ពិធី អបអរសាទរ នៅព្រិត្តិការបើក បើកការចាប់ផ្តើមធ្វើសមយុទ្ធរបស់ទាហានជើងទឹកប្រទេសទាំងពីរ។

វគ្គដំបូងនៅក្នុងការធ្វើសមយុទ្ធនោះមានការចូលរួមពី​នាវា​ចម្បាំង ប្រមាណ​១០គ្រឿង គ្រប់ប្រភេទនិង ឧទ្ធម្ភាគច័ក្រ ១០គ្រឿងផងដែរ។

គោលដៅនៃការធ្វើសមយុទ្ធ ដើម្បីពង្រឹងទំនាក់ទំនង  ធ្វើសង្គ្រាមរបស់កម្លាំងទាហានប្រទេសទាំងពីរ ​ក្នុងការទប់ទលនិងសត្រូវ ក៏ដូចជាវាយប្រហារ និងជួយសង្គ្រោះផងដែរ។

ចិននិងរុស្ស៊ីជាប្រទេស ដែលមាន កម្លាំងទាហាន និងអាវុធ រឹងមាំបំផុត លំដាប់ទីពីរនិងទី​៣លើពិភពលោក នៅពេលដែលប្រទេសទាំងពីរសហការគ្នានោះ អាចធ្វើឲ្យកម្លាំងកាន់តែរឹងមាំថែមទៀតគំរាមកំហែងដល់​ មហាអំណាចទីមួយរបស់អាមេរិក បានគ្រប់ពេល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print