សារព័ត៌មានSputnik បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១៧ខែកក្កដាបានប្រកាសថា កម្លាំងទាហានជើងទឹកចិននិងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួម ដែលមានឈ្មោះថា Joint Sea 2017 ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១-២៨ខែសីហា ស្ថិតនៅដែនសមុទ្រ បាលទិច។
នៅក្នុងសេចក្តីប្រកាសបានបញ្ចាក់យ៉ាងច្បាស់ថា «នៅថ្ងៃទី២១ខែកក្កដានេះ កម្លាំងបដិវតន៍ប្រជាជនចិន នឹងទៅកាន់តំបន់Baltiyskចូលរួមពិធី អបអរសាទរ នៅព្រិត្តិការបើក បើកការចាប់ផ្តើមធ្វើសមយុទ្ធរបស់ទាហានជើងទឹកប្រទេសទាំងពីរ។
វគ្គដំបូងនៅក្នុងការធ្វើសមយុទ្ធនោះមានការចូលរួមពីនាវាចម្បាំង ប្រមាណ១០គ្រឿង គ្រប់ប្រភេទនិង ឧទ្ធម្ភាគច័ក្រ ១០គ្រឿងផងដែរ។
គោលដៅនៃការធ្វើសមយុទ្ធ ដើម្បីពង្រឹងទំនាក់ទំនង ធ្វើសង្គ្រាមរបស់កម្លាំងទាហានប្រទេសទាំងពីរ ក្នុងការទប់ទលនិងសត្រូវ ក៏ដូចជាវាយប្រហារ និងជួយសង្គ្រោះផងដែរ។
ចិននិងរុស្ស៊ីជាប្រទេស ដែលមាន កម្លាំងទាហាន និងអាវុធ រឹងមាំបំផុត លំដាប់ទីពីរនិងទី៣លើពិភពលោក នៅពេលដែលប្រទេសទាំងពីរសហការគ្នានោះ អាចធ្វើឲ្យកម្លាំងកាន់តែរឹងមាំថែមទៀតគំរាមកំហែងដល់ មហាអំណាចទីមួយរបស់អាមេរិក បានគ្រប់ពេល ៕