អាមេរិកព្រួយបារម្ភពីការបង្កើតរដ្ឋ​សហព័ន្ធ  នៅតំបន់ភាគខាងកើតអ៊ុយក្រែន

ចែករំលែក៖

មេដឹកនាំ តំបន់​ Donetsk​គ្រប់គ្រងដោយក្រុមបះបោទាំទាផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី ដូចតំបន់គ្រីមៀ បានប្រកាស បង្កើន ប្រទេសថ្មី មានឈ្មោះ​( Malorossiya) (ប្រទេសរុស្ស៊ីពង្រួមតួច) នៅលើទឹកដីអ៊ុយក្រែន។

កាលពីថ្ងៃទី​១៨ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាន​លើកឡើងថា គម្រោង​បង្កើត ប្រទេសរុស្ស៊ី រួចតូចនៅអ៊ុយក្រែន  គឺជារឿង មួយគួរឲ្យបារម្ភ​ អាចបង្ករឲ្យមានភាពតានតឹងកាន់តែខ្លំាងឡើង។

ចំណែករដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអូស្ត្រាលី​ ក៏បានបង្ហាញពីក្តីបារម្ភ ផងដែរ ពីគម្រោងរបស់មេដឹកនាំ តំបន់​Donestsk។ សកម្មភាពបែបនោះនឹងធ្វើ​ឲ្យ មានការប្រឈមមុខដាក់គ្នា​កាន់តែគ្រោះថ្នាក់​ និងជាការបំពាន់កិច្ចព្រមព្រៀងសន្តិភាព ទីក្រុង  Minsk រវាងក្រុម​បះបោនិងរដ្ឋាភីបាលអ៊ុយក្រែន។

ការព្រួយបាម្ភខាងលើ កើតឡើង ក្រោយពេលមេដឹកនាំក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី នៃតំបន់បំបែកខ្លួនមួយនៅក្នុងប្រទេសអ៊ុយក្រែន បានដាក់សំណើឲ្យផ្លាស់ប្តូរអ៊ុយក្រែន ដោយរដ្ឋសហព័ន្ធថ្មីមួយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានច្រានចោលគំនិតបែបនេះដោយពិពណ៌នាថា លោក Alexander Zakharchenko ​ជាមេដឹកនាំ សាធារណរដ្ឋប្រជាមានិត Donetsk ដែលជារដ្ឋអះអាង ដាក់ឈ្មោះដោយខ្លួនឯងថា គឺជាអាយ៉ងដែលមានរុស្ស៊ីជាអ្នកទាញខ្សែញាក់ ឲ្យបញ្ជូនសារ។

ចំណែក លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន PavloKlimkineលើទំព័រ Twitter ខ្លួន បានហៅ រឿងដែលមាន ដោយចំអកបញ្ឈឺចិត្តថា គ្រាន់តែជា” ឈុត​ល្ខោន​ផ្សារណាត់​នៃពួកអាយ៉ងក្រេមឡាំង”។

ប្រទេសថ្មីនឹងរួមក្តោបអ៊ុយក្រែនសព្វថ្ងៃ លើកលែងតែទៀបកោះគ្រីមេដែលបានភ្ជាប់​ខ្លួន​ទៅ​ហើយ ទៅនឹង រុស្ស៊ី កាលពី ខែមិនាឆ្នាំ២០១៤ហើយរដ្ឋធានីវា គឺក្រុង Donetsk តែម្តង ដែលជាកំពែងការពារមួយសែនមាំរបស់ពួកផ្តាច់ទឹកដីនិយម ចំណែកក្រុងគៀវ នឹងមានលក្ខន្តិកៈ ជា “មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនិងវប្បធម៌ “។

រដ្ឋធម្មនុញ្ញនៃរដ្ឋអនាគត ត្រូវបានបង្ហាញថ្ងៃអង្គារ១៨កក្កដាដោយ​មេដឹកនាំ សាធារណរដ្ឋ​​បះបោរស្វ័យ ប្រកាសដូណេត DNR លោក Alexandre Zakhartchenko។ ចេញផ្សាយដោយទីភ្នាក់ងារពត៏មាន ពួក ផ្តាច់ទឹកដីរដ្ឋធម្មនុញ្ញនេះបញ្ជាក់ថា ពួក​អ្នក​តំណាង​នៃ សាធារណរដ្ឋស្វ័យប្រកាសដូណេតនិង លូហ្កាន់ ព្រមទាំងបណ្តា​តំណាង​នៃ​ខេត្ត​ចំនួន​ ១៩ពីក្នុងចំណោមខេត្តទាំង២៥ របស់អ៊ុយក្រែន បាន ព្រមព្រៀងគ្នា ដើម្បី” ប្រកាសបង្កើតរដ្ឋថ្មី ដែលនឹងបន្តកេរ្ត៏ ពី អ៊ុយក្រែនសព្វថ្ងៃ “។​

ប៉ុន្តែ ការប្រកាសយ៉ាងទាន់ហន់ អំពីគម្រោងបង្កើតរដ្ឋថ្មីនេះបានញ៉ាំងមេដឹកនាំ សាធារណរដ្ឋ​បះបោរស្វ័យ ប្រកាសលូហ្កាន់ LNR គឺ លោក Igor Plotnitskiឲ្យ​គាត់​អាក់អន់​ចិត្ត មកពីគេ មិនសួរយោបល់គាត់ឯណា។

ក្នុងភ្លើងជម្លោះជាង៣ឆ្នាំកន្លងទៅ រវាង ពួកផ្តាច់ទឹកដីរុស្ស៊ីនិយម និងកងទ័ពរដ្ឋាភិបាល​អ៊ុយក្រែន មានមនុស្សធ្លាក់ខ្លួនស្លាប់ ជាង ១០.០០០នាក់ទៅហើយ។ក្រុងគៀវ​និងបស្ចិមលោក ចោទរុស្ស៊ីថាចេះតែគាំទ្រ​ដោយផ្តល់​លុយនិង​អាវុធ​ដល់​ពួក​ឧទ្ទាម​នៅទីនោះ ប៉ុន្តែ ម៉ូស្គូរមែងបដិសេធច្រានចោល ការចោទប្រកាន់នេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print