មេប៉ុសិ៍្តរដ្ឋបាលបឹងទំពន់ទទួលលុយបង់ខែបានប៉ុន្មានពីមេកន្ទុយលេខ?

ចែករំលែក៖

ភ្នំពេញ៖ កន្លែងកត់កន្ទុយលេខនៅក្នុងផ្សារបឹងទំពន់ និងខាងក្រោយស្នាកការ ប៉ុសិ៍្តរដ្ឋបាលនគរបាលបឹងទំពន់មានច្រើនស្កេកស្កះ ដែលគេឃើញមានអ្នកនិយមលេងចូលកត់ដូចហែរកឋិណ នៅតាមផ្ទះនិងតាមតូបក្នុងផ្សារហើយនគរបាលមូលដ្ឋានហាក់បីដូចជាធ្វើព្រងើយ។

ប្រភពពីអាជីវករក្នុងផ្សារបឹងទំពន់ខ្លះបានរអ៊ូថា​ ម្ងៃៗកន្ទុយលេខស៊ីដល់ ករហើយ ចាញ់នោះចាញ់។ ព្រឹកចាក់ឆ្នោតខ្មែរ រសៀលចាក់កន្ទុយលេខវៀតណាម។

អ្នករត់ម៉ូតូឌុបម្នាក់និយាយថា មានផ្ទះមួយនៅខាងក្រោយស្នាក់ការប៉ុសិ៍្តមនុស្សចូលកត់ដូចហែកឋិណ គ្មានសមត្ថកិច្ចណាចូលចាប់ទេ។ មេគេបង់លុយឲ្យសមត្ថកិច្ចហើយ កន្លងទៅមានមន្ត្រីម្នាក់ជិះម៉ូតូដើរប្រមូលតាមផ្ទះ(១៧សេ)។

អភិបាលរងខណ្ឌមានជ័យប្រាប់ថា មិនអាចលាក់បាំងបានទេ។ ករណី ល្បែងស៊ីងសងកន្ទុយលេខ លោកបានដឹកនាំចុះបង្ក្រាបដូចភ្លៀងរលឹម។ កុំថា អាងខ្សែណាក៏ដោយ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានជំរុញឲ្យចៅសង្កាត់ទាំងអស់ត្រូវដឹកនាអនុវត្តបង្ក្រាបល្បែងកន្ទុយលេខ និងល្បែងស៊ីសងផ្សេងដែលច្បាប់បានហាម ជាពិសេសហ្គេមបាញ់ត្រី។

ដោយឡែកលោកនាយប៉ុសិ៍្តធ្លាប់បាននិយាយថា ក្នុងមូលដ្ឋានលោកពុំមានល្បែងកន្ទុយលេខទេ តែបើលោកអ្នកកាសែតដឹងថាមាននៅផ្ទះណានោះ លោកអ្នកកាសែតឯង ចុះចាប់ខ្លួនឯងទៅ។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យថា គណៈបញ្ជា ការឯកភាពរដ្ឋបាលខណ្ឌបានកោះហៅប្រធានផ្សារមកប្រជុំប្រាប់ថា កុំឲ្យមាន ល្បែងកន្ទុយលេខឲ្យសោះនៅក្នុងផ្សារ ហើយលោកមេប៉ុសិ៍្តក៏គេប្រាប់ដែរ។ មិនមែនមិនប្រាប់ទេថា ផ្ទះណាក៏ដោយមានកត់កន្ទុយលេខរាយការណ៍មក។ខាងខណ្ឌចុះបង្ក្រាប តែមិនដឹងជាយ៉ាងម៉េច ហើយកន្លងទៅប្រជាពលរដ្ឋរាយការណ៍ដែរដល់ខាងខណ្ឌចុះទៅបែក។ ​នេះជាបញ្ហាដែលយើងពិបាកចុះបង្ក្រាបម្តងៗ។ លោកថា ការងារល្បែងកន្ទុយលេខនេះគឺសមត្ថកិច្ចយើងសហការជាមួយអាជ្ញាធរក្នុងការបង្ក្រាបដូចភ្លៀងរលឹម៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print