ឆ្នោតកន្ទុយលេខនៅខណ្ឌដង្កោ ជ្រកក្រោមស្លាកឆ្នោតខ្មែរ អាជ្ញាធរខណ្ឌជួយលាក់បាំង?

ចែករំលែក៖

ភ្នំពេញ៖ ល្បែងកត់ឆ្នោតហៅថាកន្ទុយលេខ។ ល្បែងកន្ទុយលេខនេះគឺជាល្បែងមួយប្រភេទស៊ីសងធំជាងគេ ក្នុងចំណោមល្បែងភ្នាល់ផ្សេងៗក៏ជាល្បែងភ្នាល់ចាញ់ឈ្នះចាប់ពី១០០រៀលឡើងទៅ គេអាចនិយាយថាចាញ់ដោយត្រជាក់និងមិនដឹងខ្លួន ខុសពីល្បែងភ្នាល់ក្នុងកាស៊ីណូ។ ល្បែងភ្នាល់គ្រប់ប្រភេទដែល គេលេងស៊ីសងបែបប្រយោល និងស៊ីសងលុយកាក់ជាក់ស្តែងចំពោះមុខនោះក៏បានគេកំណត់ថា ជាល្បែងស៊ីសងហើយ។ ការលេងល្បែងភ្នាល់ត្រូវតែមាន មេធំនៅពីក្រោយខ្នង ហេតុដូច្នេះល្បែងកន្ទុយលេខក៏ត្រូវរាជរដ្ឋាភិបាលចាត់ទុកជាល្បែងខុសច្បាប់ផងដែរ។ ល្បែងកន្ទុយលេខខុសច្បាប់ តែងមានលួចកត់នៅតាមផ្ទះ និងនៅតាមផ្សារ ច្បាប់នៅកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងខុសច្បាប់មិនថា នៅកន្លែងណានោះទេឲ្យតែមានការភ្នាល់ដាក់លុយកាក់គឺខុសច្បាប់ហើយ ច្បាប់បានអនុម័តនៅក្នុងឆ្នាំ១៩៩៦។ ក្នុងច្បាប់បានចែងថា ចំពោះអ្នកចាត់ចែងឲ្យបើកលេងល្បែងស៊ីសង និងអ្នកផ្តល់ទីតាំងត្រូវទទួលទោសធ្ងន់ជាងអ្នកលេង។

បញ្ហានេះឃើញមានទីតាំងជាច្រើន និងផ្ទះនៅក្នុងបុរីពិភពថ្មី បុរីចំការដូង និងទីតាំងផ្សារបឹងតាម៉ាតនៅមានបើកលេងឆ្នោតកន្ទុយលេខខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរ ដែលអាចបំភ័ណ្ឌភ្នែកសមត្ថកិច្ចបាន។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោធ្លាប់បានប្រាប់ថា ទីតាំងនេះកត់ឆ្នោតខ្មែរទេព្រោះគេមានច្បាប់ ហើយលោកពុំដែលបានដឹងបញ្ហានេះចំពោះការលួចកត់ឆ្នោតកន្ទុយលេខខុសច្បាប់នោះ។ លោកថា នឹងតាមដានចំ ពោះបញ្ហានេះ។

ដោយឡែកមន្ត្រីសាលាខណ្ឌដង្កោបានបញ្ជាក់ប្រាប់ថា ចំពោះល្បែងស៊ី សងកន្ទុយលេខនេះ អភិបាលខណ្ឌបានដាក់បញ្ជាឲ្យចាប់ឲ្យអស់កុំឲ្យមាន។ ក្នុងនោះមានលោក តិម៉ា​ សោភា អភិបាលរងជាអ្នកដឹកនាំចុះបង្ក្រាប៕​​​ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print