បច្ចុប្បន្នមានប្រទេសជាច្រើន បានអនុវត្ត នៅគោលនយោបាយ ទន់ ឬ អំណាច ទន់ « Soft Power» ច្រើនជាង ផ្នែករឹង(អំណាចរឹង) ( Hard Power) ដោយម្ខាង សម្តៅទៅលើទំនាក់ទំនងការទូត និងវិស័យសំខាន់ៗជាច្រើនផ្សេងទៀត ។ ចំណែក Hard Power គឺសម្តៅទៅលើវិស័យយោធា សព្វាវុធ ក្នុងការធ្វើសង្គ្រាមដោយកម្លាំង ។
នៅពេលដែលពិភាពលោក កំពុងប្រឈមនិងវិវាទ នៅតំបន់ជាច្រើនស្ទើរតែផ្ទុះសង្គ្រាមជាទ្រងទ្រាយធំ បារាំង បានប្រើប្រាស់អំណាចទន់ យ៉ាងល្អបំផុត នៅក្នុងការដោះស្រាយ បញ្ហា ជាជាង ប្រើអំណាចរឹង ។ចំណុចទាំងនោះហើយបានធ្វើឲ្យបារាំង ក្លាយជាប្រទេស លេខមួយនៅលើពិភពលោក ដែលប្រើប្រាស់អំណាចទន់។
ចំណែកអាមេរិក វិញស្ថិតនៅលំដាប់ទី ៣ ហើយអង់គ្លេស ឈរលំដាប់ទី២ ។ អាមេរិក ជាប្រទេសដែលបានប្រើប្រាស់ ទាំង អំណាច់ទន់ និងអំណាចរឹង ( soft Power & Hard Power ) នៅក្នុង ការដោះស្រាយបញ្ហា ទាំងឡាយលើពិភពលោក។ នៅពេលដែលអាមេរិក ប្រើប្រាស អំណាច ទន់ មិនមានប្រសិទ្ធិភាព គឺប្តូរទៅប្រើប្រាស់អំណាចរឹងវិញម្តង។ ជាក់ស្តែង ដូច ស្ថានភព នៅលីបី ទុយនេស៊ី ស៊ីរីជាដើម ។
នៅពេលនេះ អាមេរិក កំពុងតែប្រើប្រាស់អំណាច ទន់Soft Power ដោះស្រាយ បញ្ហា វិវាទនៅឧប្បទ្វីបកូរ៉េ ក៏ដូចជា ដើរតួនាទីក្នុងការដោះស្រាយវិវាទ នៅតំបន់អារ៉ាបជាដើម។ បើវិវាទទាំងនោះ មិនអាច ដោះស្រាយបានទេនោះអាមេរិកក៏នឹងប្តូរទៅកាន់ អំណាចរឹងវិញម្តង។
នៅក្នុងឆ្នាំ២០១៧នេះ ប្រទេសដែលប្រើប្រាស់អំណាចទន់បានជោគជ័យបំផុតនោះគឺ ប្រទេសបារាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោកម៉ាក្រុង។តាម ការសិក្សាដាក់ចំណាត់ថ្នាក់ប្រទេស“Soft Power” នេះ រៀបចំឡើងដោយមជ្ឈមណ្ឌលផ្នែកការទូតនៃសកលវិទ្យាល័យកាលីហ្វញ៉ាភាគខាងត្បូង និងដោយខទ្ទកាល័យផ្នែកប្រឹក្សាទំនាក់ទំនងទីក្រុង Portland នៅសហរដ្ឋអាមេរិក។ បារាំងបានជាប់ចំណាត់ថ្នាក់លេខ១ ថាជាប្រទេសមានអំណាច“Soft Power” អង់គ្លេសជាប់ចំណាត់ថ្នាក់លេខ២ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ៣ អាល្លឺម៉ង់លេខ៤ ហើយចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសកាណាដា។
ប្រទេសដែលមានអំណាច“Soft Power” ជាប្រទេសដែលមានឥទ្ធិពលក្នុងវិស័យសំខាន់ៗក្នុងឆាកអន្តរជាតិ ដូចជាផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ តែមិនរាប់បញ្ចូលវិស័យយោធាទេ។ ការសិក្សាដាក់ចំណាត់ថ្នាក់នេះ ក៏ផ្តោតផងដែរទៅលើទស្សនៈយល់ឃើញអន្តរជាតិចំពោះប្រទេសនោះ ចំពោះផ្នែកការទូត ប្រព័ន្ធព័ត៌មានវិទ្យា រឺក៏ការទទាក់ទទួលភ្ញៀវទេសចរបរទេសជាដើម។
បារាំងដែលមានចំណាត់ថ្នាក់លេខ៥ ឆ្នាំ២០១៦ បានឡើងមកដល់លេខ១នាំមុខគេវិញ សម្រាប់ឆ្នាំ២០១៧នេះ។ ការជាប់ឆ្នោតរបស់លោកអេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតីបារាំងវ័យក្មេង ៣៩ឆ្នាំ ជាអ្នកកណ្តាលនិយម ជាអ្នកគាំទ្រនយោបាយអឺរ៉ុប ធ្វើអោយបារាំងមានភាពស្វាហាប់ ធ្វើអោយបារាំងជាប្រទេស“Soft Power” នាំមុខគេ។ លោកម៉ាក្រុងជាប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិប្រធានាធិបតីបារាំង។ ប៉ុន្តែ មិនមែនមានតែចំណុចប្រធានាធិបតីនេះតែមួយមុខទេ។ បារាំងជាប់ចំណាត់ថ្នាក់ជាប្រទេស“Soft Power” ក៏ដោយសារបារាំងមានប្រវត្តិល្អផ្នែកបណ្តាញការទូតដែរ។ លើសពីនេះទៀត បារាំងជាប្រទេសទេសចរទី១ក្នុងពិភពលោក។ ឆ្នាំ២០១៦កន្លងទៅ អ្នកទេសចរមកទស្សនានៅបារាំងមានចំនួនរហូត៨២លាន៥សែននាក់ បើទោះបារាំងជាប្រទេសដែលរងការគំរាមកំហែងភេរវកម្មក្តី៕