សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបរថយន្ត សាំងយ៉ុង ពីរគ្រឿងដឹកឈើកកោះ ឃ្លុំនឹងសន្លឹកជាច្រើនដុំ ក្នុងក្រុមហ៊ុន (ដុងណាយ)ភ្នំខៀវ

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តសាំងយ៉ុងពណ៍សរពីរគ្រឿងដឹកឈើប្រណិតប្រភេទ (កកោះ)ជាច្រើនដុំនឹងសន្លឹកត្រូវបានកម្លាំង សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងPM ស្នាក់ការ(៧១០ ) ចុះបង្ក្រាបនឹងរឹបអូសឈើរាប់រយកំណាត់ នឹងរថយន្តពីរគ្រឿង នៅចំណុចចំការកៅស៊ូ (ក្រុមហ៊ុនដុងណាយ)ផ្លូវចូលភ្នំខៀវ ឋិតក្នុងភូមិអូរកណ្តៀ ឃុំអូរគ្រៀង ស្រុកសំប៊ូរ ខេត្តក្រចេះ វេលាម៉ោង១,៤០នាទីរសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៧។

ប្រភពពីរប្រជាពលរដ្ឋរស់នៅតាមដងផ្លូវចូលចំណុចខាង លើ បាននិយាយថា គេសង្កេតឃើញមានរថយន្តតូចធំចូលក្នុងចំការកៅស៊ូចំណុចខាងលើ ដឹកជញ្ចូនឈើចេញទាំងយប់ទាំងថ្ងៃ ធ្វើឲ្យផ្លូវខូចហើយថៅកែឈ្មួញឈើទាំងនោះ មិនដែលគិតពីរបញ្ហា ផ្លូវដែលខូចនោះទេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តទៀតថា ឈ្មួញដុះស្លែម្នាក់ជាមន្ត្រីយោធា មានឋានៈវរៈសេនិយ៍ឯកប្រចាំខេត្តក្រចេះ រួមនឹងអ្នកសារព៍ត៌មានម្នាក់ឈ្មោះ (សួន) ជាអ្នកមើលផ្លូវនឹងរត់ការ ឲ្យមេឈ្មួញដុះស្លែរូបនោះផង គេពុំសូវដែលឃើញបង្ក្រាបនោះទេ កាលពីរជំនាញ់នាយសង្កាត់ចាស់ ឈ្មោះសេង ចាន់រុណ ត្រូវបានផ្លាស់ចេញទៅឥឡូវមកនាយសង្កាត់ថ្មីបានធ្វើការចុះបង្ក្រាប ឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែរូបនេះ ដើម្បីឲ្យរៀងចាលជាពិសេសមេការក្រុមហ៊ុនតែម្តង បានឃុបឃិតជាមួយមេឈ្មួញនឹងមេការ សួន រូបនេះតែម្តងបើកបារាស់ទ្វារ ឲ្យឈ្មួញរកស៊ីដឹកឈើ ជ្រកក្រោមស្លាកក្រុមហ៊ុន (ដុងណាយ)ចំការកៅស៊ូនេះតែម្តង។

លោកកែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឲ្យដឹងថាៈ ក្រោយពីរទទួលបាន ព៍ត៌មានថាមានរថយន្តសាំងយ៉ុងពីរគ្រឿង កំពង់ធ្វើសកម្មភាពដឹកជញ្ចូនឈើខុសច្បាប់ក្នុងចំណុចខាងលើ លោកក៍បានដឹកនាំកម្លាំងមកដល់កោលដៅភ្លាមៗតែម្តង ឃើញរថយន្តពីរគ្រឿងត្រូវបានកម្មកនឹងម្ចាស់រថយន្ត បានរើឈើទំលាក់ចេញអស់ពីររថយន្ត រួចក៍រត់គេចខ្លួនបាត់អស់បន្សល់ តែវត្ថុតាងតែប៉ុណ្ណោះរួចក៍រឹបអូសដឹកជញ្ចូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោកបន្តទៀតថា ឈើដែលរឹបអូសនោះជាប្រភេទ ឈើកកោះមានដុំនឹងសន្លឹករាប់រយកំណាត់ ទូរលេខនៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ស្អែកទើបធ្វើការរាប់ចំនួន នឹងវាស់វែងចាត់ការទៅតាមនតិវិធីច្បាប់។

គួររំលឹកថាៈ រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះ មិនមែនទើបតែធ្វើសកម្មភាពដឹកជញូននោះទេ គឺជាឈ្មួញរកស៊ីដុះស្លែជាច្រើនឆ្នាំមកហើយ ហើយមិនខ្វល់ពីរផ្លូវខូចខ្ទិចបែកភុក ធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើទៅមកដឹកជញ្ចូនកសិផលផ្សេងៗរបស់ ពួគគាត់ មានការខឹងសំបាយ៉ាងខ្លាំង ទៅលើឈ្មួញដុះស្លែខាងលើនេះ ខ្លួនជាមន្ត្រីយោធា មានមេការជាអ្នកសារព៍ត៌មានធ្វើឲ្យបះពាល់ដល់ស្ថាប័ណ្ណរដ្ឋ នឹងអង្គភាពទៀតផង ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print