ភ្នំពេញ៖នគរបាលខណ្ឌសែនសុខបានបញ្ជូនក្រុមជនល្មើសច្បាប់ប្រមាណ
ជា១៤នាក់ក្នុងនោះមានស្ត្រីម្នាក់ផងទៅតុលាការ ដែលមានជាប់ពាក់ព័ន្ធ
ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងហឹង្សា(វាយបំផ្លិចបំផ្លាញទព្យសម្បត្តិអ្នកដទៃ)
នៅម៉ោង៩នាទីព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៧ នេះក្រោយពីឃាត់ធ្វើការសាក
សួរបណ្តោះអាសន្នរួចមកជាច្រើនថ្ងៃក្នុងសប្តាហ៍នេះ។
ក្រុមជនជាប់ចោទល្មើសច្បាប់ដែលត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ១៤
នាក់ខាងលើនោះ បទល្មើសគ្រឿងញៀនចំនួន១១នាក់(ឃាត់កាលពីថ្ងទី១៥និង
១៦ខែកក្កដា នៅសង្កាត់ឃ្មួញ) និងអំពើហឹង្សា៣នាក់(ឃាត់កាលពីថ្ងៃទី១៣ និង
ថ្ងៃទី១៦ ខែកក្កដា នៅសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ។
ពាក់ព័ន្ឋការបង្ក្រាបជនល្មើសគ្រឿងញៀន ដែលប៉ូលិសចាប់មិនចេះអស់ហើយ
ភាគច្រើនឃើញមុខដដែលៗនោះ គឺមានការរិះគន់ពីមហាជនថា បង្ក្រាបអោយតែ
ល្អមើល ចាប់លែងៗ គួរតែអស់លោកតុលាការគិតគូរឡើងវិញផង ត្រូវដាក់គុកឬ
ដាក់មណ្ឌលកែប្រែកំណត់ពេលអោយបានយូរផងទៅ ល្បីខ្លាំងណាស់ថាច្បាប់តឹង
តែងឥឡូវនេះ តែអ្នកច្បាប់ក៏ឆ្លាតដែរ ចង់ដោះលែងជនល្មើសគ្រឿងញៀនដោយ
ស្របច្បាប់គេក្រឡៃសំណុំរឿងពីចែកចាយ មកប្រើប្រាស់ ហើយដឹកយកទៅដាក់
មណ្ឌលបន្សាបគ្រឿងញៀនបានតែរយះពេលខ្លីបំផុតក៏ដោះលែងវិញ ក្រោមរូប
ឪពុកម្តាយ ឬអាណាព្យាបាលសុំធានាយកទៅអប់រំបន្ថែម…។
ដោយសារតែរបៀបហ្នឹងហើយទើបការបង្ក្រាបគ្រឿងញៀនកន្លងមកមិនមានប្រ
សិទ្ឋភាព និងកាន់តែរីករាលដាល ដោយសារអំពើពុករលួយ ហើយនៅក្នុងគុក
វិញក៏ពុករលួយ រហូតមានជនល្មើសខ្លះជាប់គុកហើយតែមានសេរីភាពបញ្ជាកូន
ចៅគេអោយយកថ្នាំញៀនដើរលក់អោយគេនៅខាងក្រៅបានទៀតនោះ៕ តុង សីហា