នាវាច្បាំងចិនត្រូវនាវាចម្បាំង៣ប្រទេស ឡោមព័ទ្ធ ពេលធ្វើដំណើរទៅកាន់សមុទ្រ  Baltic ​ចូលរួមធ្វើសមយុទ្ធជាមួយរុស្ស៊ី

ចែករំលែក៖

កម្លាំងទាហានជើងទឹក ៣ប្រទេសគឺ អង់គ្លេស ហុល្លង និងដាណឺម៉ាក ​បានបញ្ចូននាវាចម្បាំងរបស់ខ្លួន ទៅ​គៀកនិងតាមដាននាវាចម្បាំងរបស់ចិន​ ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ បាលតិច ចូលរួមធ្វើសមយុទ្ធរួមជាមួយរុស្ស៊ី។

លោក​ Klaus Thing Rasmussen ​មន្ត្រីយោធារបស់ប្រទេសដាណឺម៉ាកបានឲ្យដឹងថា «នាវាចម្បាំង ធុនតូច មួយគ្រឿង ធំមួយគ្រឿង និង នាវា​ការពារ​របស់ចិន បានធ្វើដំណើរឆ្លងកាត់ តំបន់សមុទ្រប្រទេសដាណឺម៉ាក ។ យើង បាន តាមដានយ៉ាងយកចិត្តទុកដាក់​នៅពេលដែលបានឆ្លងកាត់ប្រទេសយើង»។ លោក Rasmussen មិនបានលើកឡើង ពី​ព័ត៌មានពាក់ព័ន្ធនិងការបណ្តេញតាមពីក្រោយនាវាចិននោះឡើយ​ ហើយចិនមានសុំការអនុញ្ញាត្តិដែរឬទេ ពេលចូលក្នុងដែនសមុទ្រប្រទេសនេះ។

មន្ត្រីដាណឺម៉ាកបានឲ្យដឹងថា «យើងបានបញ្ជារឲ្យកម្លាំងការពារដែនសមុទ្រ ចេញទៅបំពេញបេសកម្ម ទាំង​កណ្តាល យប់​ពេលនាវាចិនចូលដល់ដែនទឹករបស់យើង »។

កាលពីដើមសប្តាហ៍កន្លងមក នាវាចម្បាំងរបស់ប្រទេសហុល្លង​ ក៏បានតាមគៀកនាវារបស់ចិនផងដែរ ពេលចូលដល់ដែនសមុទ្ររបស់ខ្លយន។​ នៅមុននេះនាវាចម្បាំងរបស់អង់គ្លេស ក៏បាន តាមដានសកម្មភាព របស់នាវាចិនផងដែរ។

ក្រុមនាវាចម្បាំង របស់ចិន​បានធ្វើដំណើរទៅកាន់ដែនសមុទ្រ បាលតិច​ដើម្បីចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានជើងទឹករុស្ស៊ី ដែលនឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃទី​២១ខែកក្កដា​។

ប្រទេសចិន និងរុស្ស៊ី ក្នុងពេលបច្ចុប្បន្ននេះ កំពុងត្រៀមរៀបចំខ្លួនធ្វើសហសមយុទ្ធយោធាទ័ពជើងទឹកមួយ នៅលើផ្ទៃសមុទ្របាល់ទិកដែលមាននាវាចម្បាំងជាច្រើនគ្រឿង ចូលរួម ហើយតាមសេចក្តីរាយការណ៍ ចិនបានបញ្ជូនរួចរាល់ហើយ នូវនាវាពិឃាតសមត្ថភាពមីស៊ីល ដ៏ទំនើបមួយគ្រឿងទៅចូលរួមក្នុងសមយុទ្ធនេះ ដែលមានកូដឈ្មោះថា Joint Sea 2017។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះនិងឧទ្ធម្ភាគចក្រយោធារបស់ទ័ពជើងទឹកប្រទេសទាំងពីរ ក៏នឹងចូលរួមក្នុងសមយុទ្ធដែលនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកក្កដាហើយសមយុទ្ធទ័ពជើងទឹកនេះ គឺមានគោលបំណងធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការរវាងកងកម្លាំងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងការប្រឆាំងការគម្រាមកំហែងតាមដែនសមុទ្រ។

យោងតាមប្រភពព័ត៌មានពី IBTimesរបស់អង់គ្លេស បានឲ្យដឹងថាបើទោះជាប្រទេសទាំងពីរនេះ បានធ្វើសមយុទ្ធយោធារួមគ្នា ជារៀងរាល់ឆ្នាំក៏ដោយប៉ុន្តែទីតាំងសមយុទ្ធឆ្នាំនេះ គឺសមុទ្របាល់ទិកដ៏មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ ដោយវាជាទីមានការប្រឈមមុខដាក់គ្នា ដ៏តានតឹងរវាងកងកម្លាំងរុស្ស៊ី និងប្រទេសលោកខាងលិច៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print