តុលាការបន្តសាកសួរបុរសម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរស្លាប់៣នាក់ និងរបួស៥នាក់ នៅមហាវិថីមុនីវង្ស

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នេះ បន្តសាកសួរបុរសម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស៣នាក់និង៥នាក់រងរបួសធ្ងន់ស្រាល នៅ មហាវិថីមុនីវង្ស ។ ទោះបីយ៉ាងណា លទ្ធផលនៃការសាកសួរនេះ ពុំត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងនោះទេ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ជនត្រូវចោទឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនត្រូវចោទ ត្រូវបានតុលាការចោទប្រកាន់ ពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រគង់ហុង មហាវិថីមុនីវង្សកែងផ្លូវលេខ ៥០៨ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ដែលគ្រោះថ្នាក់ចរាចរ បង្កឡើងដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2M-2245 បានធ្វើដំណើរ បញ្ច្រាស់ទិសចរាចរណ៍ លុះមកដល់ចំណុចកើតហេតុ បានបុករះម៉ូតូចំនួន០៧គ្រឿងដែលធ្វើដំណើរច្រាសទិសគ្នាបណ្តាលឲ្យមនុស្សស្លាប់ ៣នាក់រងរបួសធ្ងន់៥នាក់រងរបួសស្រាល៣នាក់ រថយន្តខូចខាតធ្ងន់និងម៉ូតូខូចខាតធ្ងន់០៦គ្រឿង និង ខូចខាតស្រាល០១គ្រឿង៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print