ប៉ោយប៉ែតៈមនុស្ស ប្រុស ស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ស្រាលដោយសារផ្ទុះកំប៉ុងហ្គាសកាលពីវេលាម៉ោង១និង៣៥រសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧នៅចំណុចផ្សារត្រីឋិតក្នុងភូមិបាលិលេយ្យ១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថាៈជនរងគ្រោះដោយផ្ទុះកំប៉ុងហ្គាសនោះមានឈ្មោះស្រី ដាភេទស្រីអាយុ២៨ឆ្នាំ(រងរបួសធ្ងន់លើផ្ទៃមុខដៃ ជើង) ប្ដីមានឈ្មោះស៊ឹម ប៊ុនរ៉ាអាយុ៣០ឆ្នាំមុខរបលក់ដូរ(រងរបួសស្រាល)នៅក្នុងភូមិកើតហេតុ។
លោកធិន ស៊ិនដេតអធិការក្រុងប៉ោយប៉ែតបានប្រាប់តាមទូរសព្ទ័ថាៈជុំវិញករណីផ្ទុះកំប៉ុងហ្គាសខាងលើនេះបណ្ដាលមកពីស្រ្តីរងគ្រោះបានផ្ទេរហ្គាសពីធុងធំមកកំប៉ុងតូចៗតាមឧប្បករកែឆ្នៃ មានកាធ្វេសប្រហែសចៃដន្យកំប៉ុងហ្គាសបានធ្លាយ ក៏ផ្ទុះបណ្ដាលឲ្យគ្រួសារប្តីប្រពន្ធរងរបួសធ្ងន់ ស្រាលតែម្ដង។លោកបញ្ជាក់ថាៈនៅក្នុងហេតុការនោះមិនបណ្ដាលឲ្យមានឆាបឆេះរាលដាលឆ្លងដល់ផ្ទះឬតូបអ្នកលក់ដូរក្បែរនោះទេព្រោះ ក្រុមអាជីវករក៏ដូចបងប្អូនជិតខាងមានការសហការគ្នាល្អបានយកបំពងពន្លត់អគ្គីភ័យជួយទាន់ពេលវេលា ហើយទីតាំងខាងលើនេះដែរលោកបានចុះធ្វើការអប់រំច្រើនដងហើយ ពុំមានការយកចិត្តទុកដាក់ទៅនិងកាណែនាំរបស់សមត្ថកិច្ចនោះទេ ទើបឈានដល់ថ្ងៃផ្ទុះតែម្ដង។
លោកបន្ថែមថាៈសូមឲ្យបងប្អូនដែលជាអាជីវកររកស៊ីលក់ដូរនៅតាមទីផ្សារក៏ដូចជានៅតាមគេហដ្ឋានរបស់ខ្លួនសូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ធ្វើយ៉ាងណាកុំឲ្យមានអគ្គីភ័យកើតឡើងដោយប្រកាណាមួយព្រោះវាជាគ្រោះថ្នាក់បំផុតដែលធ្វើឲ្យខាតបង់ទ្រព្យសម្បតិ្តនិងឈានដល់បាត់បង់ជីវិត។
ចំពោះអ្នករងរបួសត្រូវបានបងប្អូនសាច់ញាតិដឹកទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែក ដីថ្មីក្រុងប៉ោយប៉ែត។វណ្ណា