ខេត្តត្បូងឃ្មុំ: ឈ្មោះ ហេង លក់មាន់ត្រូវបានអ្នករស់នៅខាងកើតទន្លេមេគង្គ(ផ្សារទន្លេបិទ)ដឹងគ្រប់គ្នាថា ជាមេឆ្នោត វៀតណាមដ៏សកម្មនិងធំម្នាក់ បន្ទាប់ពីមេឆ្នោតដ៏ធំជាងគេ ឈ្មោះ ពា សមុទ្រហៅយក្ស នៅជិតប៉ុស្ត៍រដ្ឋបាលទន្លេបិទក្នុងឃុំទន្លេបិទ ស្រុក_ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងនិងកោតសរសើមេឆ្នោតខាងលើថា ពិតជាមានវាសនាខ្ពស់ល្អត្រចះត្រចង់មែនព្រោះមិនដែលឃើញសម្មត្ថកិច្ចនគរបាលបុស្ត៍ទន្លេរបិទ ឬនគរបាលស្រុក_ខេត្ត ត្បូងឃ្មុំ ហៅ ទៅធ្វើរកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់នូវមុខរបរខុសច្បាប់នេះម្តងណាឡើយកុំថាឡើយដល់ទៅធ្វើការបង្រ្កាបចាប់ខ្លួននោះ។
ហេតុនេះមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួចសុំទៅលោកស្នងការខេត្តត្បូងឃ្មុំ បែន រត្ន័ គួមានវិធានការទៅលើមេឆ្នោតនេះម្តងមើលហើយដើម្បីឆ្លើយតបនិងគោលការភូមិ_ឃុំមានសុវត្ថិភាព ឈានទៅបំបាត់ល្បែងសុីសងដែលវានាំឲ្យមានកើតចោរលួចប្លន់នេះ។
ទាក់ទងនិងសកម្មភាពរបស់មេកន្ទុយលេខវៀតណាមខាងលើ លោកឧត្តមសេនីយ៍ស្នងការ បែន រត្ន័ ពេលដែលភ្ងាក់ងារយើងសុំការពន្យល់តាមសារអេឡិចត្រូនិក តើនិងមានវិធានការយ៉ាងណានោះ គឺពុំទាន់មានការឆ្លើយតបនោះទេនៅព្រឹកថ្ងៃទី២១ កក្តដានេះ៕ វណ្ណៈ