ក្រុមហ៊ុនរបស់ចិនថ្មីមួយទៀតក្នុង​ខេត្តព្រះសីហនុត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចររកឃើញនាំស្រាបៀរចំនួន២ប្រភេទភេទ រំលោភកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ស្រាបៀរ Corona ចំនួន200កេស និងស្រាបៀរbudweiser (បាត់វាយហ្សឺ )ចំនួន 90កេះ ដែលក្រុមហ៊ុនចិនមួយ​ទើប​លួចនាំចូលគេចពន្ធ ខុសច្បាប់  និង​រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Attwood ត្រូវបាន​កម្លាំងនគរបាលនាយក​ដ្ឋាន​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួង​មហាផ្ទៃ ​ សហការ​ណ៍ជាមួយកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នង​ការ​​ដ្ឋាននគរបាលខេត្តព្រះសីហនុ ​ដោយមានការសម្របសម្រួលពីលោក ​គៀង សុន្ទរោ ព្រះរាជ​អាជ្ញា​រង​នៃអយ្យការអមសាលាដំបូង​ខេត្តព្រះសីហនុ ធ្ធ្វើការដកហូតយកទៅរក្សាទុកនិងមានចំណាត់ការទៅតាមផ្លូវច្បាប់ ខណៈពេលក្រុមហ៊ុន Attwood បានប្តឹងទៅលើក្រុមហ៊ុនចិនដែលបានលបលួចនាំចូលស្រាបៀរខាងលើរំលោភទៅនិងកម្មសិទ្ធផ្តាច់មុខរបស់ក្រុមហ៊ុនអ៊ែតវូត។
លោក ឡុង ស្រេង អនុប្រធាធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបាន​ធ្វើការ​បញ្ជាក់ថា ​ស្រា បៀរ​ដែលធ្វើការ​ដកហូត​ខាងលើនេះ ​គឺជា​ស្រាបៀរ​ដែល​ក្រុមហ៊ុន Attwood ផ្តាច់មុខ​ក្នុង​ការនាំចូល​លក់ ចែកចាយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ បែរជាបានលបលួចនាំយកមកលក់ចែកចាយនៅលើទីផ្សារក្នុងខេត្តព្រះសីហនុ រំលោភ​​ទៅនិងកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន Attwood ទើប​ត្រូវ​ម្ចាស់ក្រុមក្រុមហ៊ុនដែលទទួលសិទ្ធផ្តាច់មុខក្នុងការនាំចូលស្រាបៀរទាំងពីរប្រភេទខាងលើនេះប្តឹងដើម្បីមានចំណាត់ការទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កករណីចុះចាប់ស្រាបៀរខាងលើនេះបានធ្វើឡើង​នៅរសៀល​ម៉ោង២ និង៤៥នាទី ​នៅ​ក្នុង​ទីតាំង​មួយកន្លែង ដែល​គ្រោង​នឹង​បើក​លក់ទំនិញ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង- ខេត្តព្រះសីហនុ​។លោក ឡុង ស្រេង បានបន្តទៀតថា បច្ចុប្បន្នស្រាបៀរទាំងពីរប្រភេទខាងលើនេះ នឹង​នាំយកទៅរក្សា​ទុក​ ​នៅឯស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ ដើមដើម្បីចាត់ការតាមនីតិវិធី ទៅកាន់​តុលាការ​។ ហើយបទល្មើសលួចនាំស្រាបៀរ​ដោយខុសច្បាប់បែបនេះ សំរាប់ខេត្តព្រះសីហនុ ទើប​ជាលើកទី១ទេ ប៉ុន្តែសំរាប់នៅភ្នំពេញ ​មាន​ចំនួន​ ៣ករណីរួចហើយ ដែលត្រូវប៉ូលីស​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​នៃក្រសួង​មហាផ្ទៃ​ចាប់បាន។
លោក ម៉េង គ្រុយ តំណាងក្រុមហ៊ុនចិន ខាងលើបានទទួលស្គាល់ថា នេះ​ជា​កំហុសឆ្គងដ៏ធំរបស់ក្រុមហ៊ុនរបស់គាត់ ក្នុងការនាំចូល​ស្រាបៀរខាងលើ។ ជាមួយ​គ្នានេះ លោក ម៉េង គ្រុយ ក៏សូមអំពាវនាវផងដែរ សូមអោយក្រុមហ៊ុនផ្សេងៗ ​ធ្វើការ​នាំចូល​ផលិតផលណា​ដែល​ស្របច្បាប់ កុំអោយមានបញ្ហាដូចក្រុមហ៊ុនចិនខាងលើទៀត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print