ឃាត់ខ្លួនយុវជន៤នាក់ យកមកត្រួតពិនិត្យរកឃើញមានផ្ទុកសារធាតុថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ÷ យុវជនក្មងៗចំេនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្នុងពេលដាច់ដោយឡែកពីគ្នា កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណៈដែលពួកគេជិះម៉ូតូនៅវេលារំលងអាធ្រាត្រ ហើយសមត្ថកិច្ចបានសង្ស័យជាមុខសញ្ញាជនមិនល្អ និងពិនិត្យរកឃើញ
ផ្ទុកនូវសារធាតុញៀនទាំងអស់គ្នា។

ប៉ូលិសនិយាយថា÷ ក្រុមយុវជនជាប់ចោទទាំងនោះត្រូវបានឃាត់ខ្លួនក្នុងពេលដាច់
ដោយឡែកពីគ្នា គឺនៅវេលាម៉ោង២៤និង៣០នាទី ឈានចូលថ្ងៃទី២២ ឃាត់ខ្លួន
បានចំនួន២នាក់នៅតាមបណ្តោយផ្លូវក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ដែលមាន
១/ឈ្មោះ ហឿន ចិត្រា ហៅត្រា អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់នៅបន្ទប់
ផ្ទះជួលនៅម្តុំជម្ពូវ័ន្ត សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ ២/ឈ្មោះ សេង ហួត
អាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលម្តុំសង្កាត់ទឹកល្អក់២ ខណ្ឌ
ទួលគោក។ រយះពេលជិត២ម៉ោងក្រោយមកទៀតគឺនៅម៉ោង១និង៣០រំលង
អាធ្រាត្រឈានចូលថ្ងៃទី២២ សមត្ថកិច្ចបានឃាត់ជនសង្ស័យ២នាក់ផ្សេងទៀត
ជិះម៉ូតូឌុបគ្នាមួយគ្រឿង នៅតាមផ្លូវប្រឡាយ៩២ ភូមិ៩២ សង្កាត់ភ្នំពេញថ្មី
ដែលមាន ១/ឈ្មោះ នឹម លីដា អាយុ២៥ឆ្នាំ គ្មានមុខរបរ ស្នាក់នៅក្នុងភូមិ៩២
សង្កាត់ភ្នំពេញថ្មី។ ២/ឈ្មោះ ថេង សន្តិភាព អាយុ២៤ឆ្នាំ គ្មានមុខរបរ ស្នាក់នៅ
ក្នុងភូមិជាមួយគ្នា។

ប៉ូលិសបានបញ្ជាក់ថា ជាធម្មតាបើមនុស្សល្អត្រឹមម៉ោង១០យប់គេចូលដេកអស់
ហើយ ដូចនេះអ្នកដែលធ្វើដំណើរពេលយប់ជ្រៅអីចឹង ច្រើនតែជាមុខសញ្ញាជន
មិនល្អបើមិនចោរក៏មុខសញ្ញាគ្រឿងញៀនដែរ លុះពេលឃាត់ឆែកឆេពុំមានឃើញ
សម្ភារៈល្មើសច្បាប់ក៏នាំមកត្រួតពិនិត្យទឹកនោមរកឃើញមានផ្ទុកសារធាតុញៀនទាំងអស់គ្នាទើបឃាត់ខ្លួនតែម្តង៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print