ឈ្នួល​បម្រើ​ក្រីក្រ​ម្នាក់​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ក្មេង​ស្រី​អាយុ​ជិត​មួយ​ខួប​ រង​របួស​ប្រដាប់​ភេទ​ ប្រឈម​មុខ​ផ្លូវច្បាប់​

ចែករំលែក៖

ភ្នំពេញ​៖ ឈ្នួល​បម្រើ​ក្រីក្រ​ម្នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​មាន​ជ័យ​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ដើម្បី​សាកសួរ​ករណី​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ក្មេង​ស្រី​អាយុ​ជិត​មួយ​ខួប​ រងរបួស​ប្រដាប់​ភេទ​ ។

លោក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ​ ថ្លែង​ប្រាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ថា​ ស្ត្រី​រូប​នេះ​ត្រូវបាន​បញ្ជូន​ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ស្រី​ កែវ​ សុគន្ធា​ ជា​ព្រះ​រាជ​អាជ្ញា​រង​ ។

ហេតុការណ៍​នេះ កើតឡើងកាលពី​ព្រឹក​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុច​ភូមិ​ឫស្សី​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នៅ​ដំណាក់កាល​សមត្ថកិច្ច​ ស្ត្រី​ឈ្មោះ​ តូ ចាន់ណា​ សារភាពថា​ ខ្លួនគ្មានចេតនាធ្វើឲ្យក្មេងស្រីតូចរងគ្រោះរងរបួសបែបនេះនោះទេ ដោយមុនដំបូងឡើយ ខ្លួនបានមើលថែក្មេងស្រីឲ្យដេកនៅក្នុងអង្រឹង តែខណៈនោះក្មេងស្រីរងគ្រោះបានបត់ជើងធំដាក់អង្រឹងប្រឡាក់ខ្លួន ទើបគាត់លើកក្មេងរងគ្រោះមកបន្ទប់ទឹក ងូតទឹកលាងសម្អាតជាមួយនឹងសាប៊ូ ខណៈនោះស្រាប់តែគាត់រអិលដួល ក៏បណ្តាលឲ្យដៃរបស់គាត់ដែលកំពុងកាន់លាង ជ្រុលលូកចូលប្រដាប់ភេទក្មេងរងគ្រោះបណ្តាលឲ្យមុតនឹងក្រចកដៃរបស់គាត់ ទើបមានឈាមហូរបែបនេះ។ តែភ្លាមៗគាត់មិនហ៊ានប្រាប់ឪពុកម្តាយក្មេងនោះទេ ព្រោះខ្លាចគេខឹងរករឿងគាត់ ទើបគាត់ព្យាយាមលាក់និង​ទូរស័ព្ទ​ហៅឲ្យមកយកកូន បែបនេះ។ចំណែកប្តីគាត់មិនបានដឹងរឿងអ្វីនោះទេ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print