លោក ទូច គង្គា ដឹកនាំក្រុមការងារមកប្រគំតន្ត្រីជាកម្មវិធីសប្បាយ សប្បាយជាមួយបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីរួចដៃពីការបង្កបង្កើនផលស្រូវដំណាំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សម្រាប់ចុងសប្តាហ៍នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូងបានដឹកនាំក្រុមការងារមកប្រគុំតន្ត្រីសម័យក្នុងកម្មវិធីសប្បាយសប្បាយជូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងរំពាក់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

កម្មវិធីដ៏កម្រនិងមិនធ្លាប់មានពីមុនមកនេះផងដែរ ក៏មានការចូលរួមពីក្រុមការងារបក្សឃុំ-ភូមិ ក្រុមយុវជន បងប្អូន បងប្អូនប្រជាពលរដ្ឋ សិល្បករ តារាចំរៀង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត បន្ទាប់ពីពួកគាត់សម្រាករួចដៃពីមុខរបរបង្កបង្កើនផលស្រូវដំណាំផ្សេងៗ ។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីផ្សារភ្ជាប់នូវមនោសញ្ចេតនា រវាងប្រជាពលរដ្ឋជាមួយក្រុមការងារ ក៏មានការកម្មវិធីប្រលងចម្រៀងសម័យជ្រើសរើសអ្នកមានទេពកោសល្យច្រៀងពិរោះដើម្បីឈានទៅប្រលងយកពានរង្វាន់ប្រចាំសម្រាប់ឃុំ ដូង ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៨ខាងមុខនេះផងដែរ  ៕    ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print