លួចម៉ូតូរ៉ឺម៉កកង់បីពីខណ្ឌមានជ័យ មកជាប់ខ្នោះសមត្ថកិច្ចនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងដែលម្ចាស់ទុកចតចោលនៅខាងមុខផ្ទះបានសម្រេចហើយក៏ជិះយកទៅបញ្ចាំនៅឃ្លាំងរំសេវតែត្រូវម្ចាស់គេតាមទាន់ចាប់វាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ត្រង់ផ្លូវ២៥៣កែងនិងផ្លូវ១៩២ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

​ ជនរងគ្រោះមានឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២០ស្ទួន ផ្លូវ១៧BT ភូមិសន្សំកុលស់១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្ត ស្វាយរៀង។ជាម្ចាស់ម៉ូតូរម៉កកង់បី ពាក់ស្លាកលេខ ព្រៃវែង1D-2574 ដែលត្រូវជនសង្ស័យលួចយកទៅ។

​ ជនសង្ស័យទី១ មានឈ្មោះ វុធ លីដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ ភូមិតាខ្មៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខត្តកណ្តាល។

ទី២៖ មានឈ្មោះ យឹម វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្រោយវត្តស្ទឹងមានជយ័ ក្នុងសង្កាត់មានជយ័ ខណ្ឌមានជយ័។

ទី៣៖ មានឈ្មោះ ណីមប៊ុន ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៤២ ផ្លូវ៨៦៩ ភូមិព្រះពន្លា សង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ។

បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថានៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃកើតហេតុ គាត់បានបើកម៉ូតូរម៉កកង់បីខាងលើទៅខាងមុខផ្ទះរបស់គាត់ ត្រង់ចំណុច ផ្ទះលេខ១២០ស្ទួន ផ្លូវ១៧BT ភូមិសន្សំកុលស១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដោយបានដាក់ចោរជាប់និងម៉ូតូរួចដើរចូលទៅក្នុងផ្ទះមួយភ្លែត ហើយខណះពេលដែលចេញមកវិញស្រាប់តែមិនឃើញម៉ូតូរម៉កកង់បីរបស់គាត់ ទើបបង្កឲ្យនាំបងប្អូនមិត្តភ័ក្តិជិះដេញតាមដើររក តែមិនទាន់បានទៅដាក់ពាក្យបណ្តឹងនៅឡើយទេ ។ លុះជិះមកដល់ចំណុចកើតហេតុខាង​លើស្រាប់តែឃើញជនសង្ស័យឈ្មោះ យឹម វាសនា កំពុងបើករម៉កកង់បីរបស់គាត់ និងបក្សពួកពីរនាក់ជិះម៉ូតូមួយគ្រឿងតាមពីក្រោយដើររកកន្លែងបញ្ចាំ ហើយខណះពេលនោះរូបគាត់និងបងប្អូន មិត្តភ័ក្តិជាច្រើននាក់ទៀតបានធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួននិងស្វាគមន៍ម្នាក់មួយដៃជើង ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣យកទៅសួរនាំ ។

​  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ខាងលើបានបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួច​ម៉ូតូរម៉កកង់បីរបស់ជនរងគ្រោះខាងលើពិតមែន ។ គឺនៅមុនពេលកើតហេតុពួកគេទាំងបីនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក សុយស័រគីវ៉ីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1T-9366 ជារបស់ឈ្មោះ យឹម វាសនា ដែលទើបតែចេញមកពី​ផឹកនៅផ្ទះមិត្តភក្តីនៅម្តុំស្ទឹងមានជ័យហើយបំណង់ជិះទៅផ្ទះមិត្តភក្តីមួយទៀតនៅម្តុំក្រុងទឹកខ្មៅ ។ លុះជិះមកដល់ចំណុចផ្ទះជនរងគ្រោះស្រាប់តែឃើញម៉ូតូកង់បីរបស់ជនរងគ្រោះចតទុកចោលដោយមានសោនៅជាប់និងម៉ូតូស្រាប់ ក៏ឆ្លៀតឪកាសលួចជិះចេញដោយសុវត្ថិភាព ។ ហើយខណះពេលដែលកំពុងតែជិះរកកន្លែងបញ្ចាំក៏ត្រូវម្ចាស់គេតាមទាន់ចាប់វាយទ្រមខ្លនទើបប្រួគល់អោយសមត្ថកិច្ចតែមង្តទៅ។ គួរបញ្ជាក់ផងដែល ក្នុងចំណោមជនសង្សយ័៣នាក់ មាន១នាក់ពាក់អាវ អ្នកសាព័ត៌មានPNN។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ប្រគល់ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនធ្វើការកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរងចាំធ្វើការចាត់ការទៅនិតិវិធីច្បាប់៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print