ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារ៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ លោកមេបញ្ជាការរង ស្នងការ និង អស់លោក វរសេនីយ៍ ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ខេត្ត នាយការិយាល័យ ប្រធាននៃអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត ៕