ភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោលោក ម៉ុក ពុទ្ធា នាយករដ្ឋបាល ខណ្ឌដង្កោបានដឹកនាំកម្លាំងប្រជាការពារខណ្ឌដង្កោ ចុះទៅផ្អាកកន្លែងបញ្ចូល ហ្គាសនិងសំណង់អគារដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវដើម្បីឱ្យម្ចាស់សំណង់អគារនិងកន្លែងបញ្ចូលហ្គាសសុំច្បាប់ជាមុនសិន ។
លោកម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌ ដង្កោបានឱ្យដឹងថា សំណង់អគារខាង លើនេះពុំទាន់មានច្បាប់អនុញ្ញាតត្រឹម ត្រូវនោះទេ ទើបសាលាខណ្ឌទៅផ្អាកការ សាងសង់ជាបណ្ដោះអាសន្នបែបនេះ រង់ចាំឱ្យម្ចាស់សំណង់ទៅសុំច្បាប់អនុញ្ញាតត្រឹមត្រូវសិនទើបបន្ដសាងសង់ទៀតបាន ។
ដោយឡែកកន្លែងបញ្ចូលហ្គាសវិញ លោកនាយករដ្ឋបាលខណ្ឌដង្កោបានឱ្យ ដឹងថាមុនដំបូងទីតាំងនេះបានសុំច្បាប់ បញ្ចូលហ្គាសកំប៉ុងតូចទេ ប៉ុន្ដែពេល ចាប់ផ្ដើមដំណើរការបានព័ទ្ធរបងស័ង្កសី បិទជិតហើយបញ្ចូលហ្គាសទ្រង់ទ្រាយធំ ដោយមានធុងនាឡិកាបញ្ចូលហ្គាស ទើបត្រូវបានសាលាខណ្ឌដង្កោចុះទៅ ផ្អាកអាជីវករនិងប្រាប់ឱ្យរុះរើហើយទៅសុំច្បាប់ថ្មីឡើងវិញ ។ ចំពោះទីតាំងទាំង២ ខាងលើនេះត្រូវបានមន្ដ្រីសាលាខណ្ឌចុះ ទៅបិទនិងផ្អាកទាល់តែសុំច្បាប់អនុញ្ញាតត្រឹមត្រូវទើបដំណើរការឡើងវិញបាន ។
នៅសង្កាត់ដង្កោគេសង្កេតឃើញ សំណង់អត់ច្បាប់និងស្ថានីយប្រេងអត់ ច្បាប់ក៏ច្រើនម្ចាស់សំណង់ខ្លះបានត្រឹមហាមាត់សុំច្បាប់ពីប្រធានភូមិឬលិខិតស្នាមតិចតួចត្រឹមចៅសង្កាត់ប៉ុណ្ណោះ ដោយគ្មានមន្ដ្រីជំនាញចុះត្រួតពិនិត្យ ឡើយ ៕
ដោយ៖ ហេង នរិន្ទ្រ