រុ​ស្ស៊ី​បញ្ជូន​កម្លាំង​រថក្រោះ​ និង​ទាហាន​ថ្មើរជើង​ទៅ​កាន់​ស៊ី​រី​

ចែករំលែក៖

​សារព័ត៌មាន​ New​ York​ Times​ បាន​ផ្សាយ​ថា​ កម្លាំង​ថ្មើរជើង​រុ​ស្ស៊ី​បាន​ ចូល​ទៅ​កាន់​ប្រទេស​ស៊ី​រី​ដើម្បី​កម្ទេច​ ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​រដ្ឋ​ ។​

see3 (2)

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ផ្សាយ​ ថា​ រុ​ស្ស៊ី​បា​នប​ញ្ចូ​ន​កម្លាំង​ថ្មើរជើង​មួយ​ ចំនួន​ធំ​ទៅ​កាន់​ប្រទេស​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​ក្នុង​តំបន់​ Raqqa​ ជាទី​តាំង​មាន​ក្រុម​IS​ឈរជើង​រហូត​ដល់​ ទៅ​៥​ពាន់​នាក់​ ។​

​ឧត្ដមសេនីយ៍​ Andrei​ Katapolov​ មេបញ្ជាការ​កងទ័ព​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ យើង​ចង់​បង្កើត​ការ​វាយប្រហារ​តាម​ ដែនអាកាស​ច្រើន​ជាង​ការ​វាយប្រហារ​តាម​ជើង​គោក​ ។​

​ការ​ប្រកាស​ខាងលើ​ក្រោយ​ពេល​ កម្លាំង​ថ្មើរជើង​រុ​ស្ស៊ី​បាន​បំផ្លាញ​ទីតាំង​ ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​រដ្ឋ​ដល់​ទៅ​៩​កន្លែង​ ក្នុង​រយៈពេល​២៤​ម៉ោង​ ។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុ​ស្ស៊ី​លោក​ Igor​ Kanashenkov​ បញ្ជាក់​ថា​ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក​យន្ដ​ ហោះ​ចម្បាំង​រុ​ស្ស៊ី​មាន​ Su-34,​ Su24M​ បាន​បើក​ការ​វាយប្រហារ​៩​លើក​ទៅ​លើ​ជំរំ​៩​កន្លែង​របស់​ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​រដ្ឋ​។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នោះ​ដែរ​កម្លាំង​ក្រុម​អ៊ិ​ិ​ស្លា​ម​ បង្កើត​រដ្ឋ​ជាង​៣.០០០​នាក់​បាន​រត់​ចេញពី​ស៊ី​រី​ទៅ​កាន់​ប្រទេស​ហ្ស៊​ក​ដង់ដោយ​ខ្លាច​ ការ​វាយប្រហារ​ពី​ប្រទេស​រុ​ស្ស៊ី​ ។​ ក្នុង​ ពេល​ជាមួយ​គ្នា​នេះ​កម្លាំង​ទាហាន​ថ្មើរ​ ជើង​ស៊ី​រី​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅ​ លើ​ទីតាំង​ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ជាយ​ ក្រុង​ដា​ម៉ា​កាស​ផង​ដែរ​ ។​ ចាប់តាំងពី​ រុ​ស្ស៊ី​វាយប្រហារ​មក​ទល់​ពេល​នេះ​បាន​ សម្លាប់​ខ្មាន់កាំភ្លើង​ក្រុម​អ៊ិ​ព​ស្លា​ម​បង្កើត​ រដ្ឋ​១៦០​នាក់​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​នៅ​ខេត្ដ​Home​ កម្លាំង​ទាហាន​ស៊ី​រី​បាន​បំផ្លាញ​ក្បួន​រថយន្ដ​ ក្រុម​អ៊ិ​ជ​ស្លា​ម​បង្កើត​រដ្ឋ​សម្លាប់​ទាហាន​ អ៊ិ​ា​ស្លា​ម​បង្កើត​រដ្ឋ​១៧​នាក់​ផង​ដែរ​៕

see3 (1)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print