លោកស្រី យីងឡាក់ ប្រឆាំងនឹងតុលារដែលដកហូតទ្រព្យសម្បត្តិរបស់លោកស្រី

ចែករំលែក៖

ក្រុមអនុវត្តច្បាប់ថៃបានចាប់ផ្តើមសកម្មភាពដកហូតទ្រព្យសម្បត្តិរបស់ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ា ត្រា។

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី២៥ ខែ កក្កដាបានថ្កោលទោសរដ្ឋាភិបាលយោធាថៃ ដែលបានដកហូតទ្រព្យសម្បត្តិ និងបង្កកគណនីធនាគារចំនួន១២របស់លោកស្រីដោយមិនបានត្រួតពិត្យទៅលើសំណើតវារបស់លោកស្រី និងរង់ចាំការសម្រេចចុងក្រោយរបស់តុលាការកំពូលថៃ។

លោកស្រី យីងឡាក់ ទទួលរងការចោទ ប្រកាន់ពីបទធ្វេសប្រហែសនៅក្នុងជំនួយតម្លៃស្រូវអង្កររបស់ពលរដ្ឋធ្វើឲ្យរដ្ឋត្រូវ ខាតបង់រាប់សិបពាន់លានដុល្លារ។

សារព័ត៌មានបាងកកប៉ុស្តិ៍បានដកស្រង់ សម្តីអគ្គលេខាធិការរបស់ក្រសួងហិរញ្ញវត្ថុថៃ លោក Somchai Sujjapongse បានឲ្យ ដឹងថា រដ្ឋាភិបាលបានផ្ញើលិខិតលម្អិតស្តី អំពីគណនីធនាគារចំនួន១២របស់លោកស្រី យីងឡាក់ ដល់ក្រុមអ្នកអនុវត្តច្បាប់ កាលពី២សប្តាហ៍កន្លងទៅដើម្បីបង្កក ប្រាក់របស់ធនាគារ។

លោក Ruenwadee Suwannamongkol ប្រធានាយកដ្ឋានអនុវត្តច្បាប់ថៃបាន ឲ្យដឹងថា ដោយសារតែរយៈពេលដែល ត្រូវដោះស្រាយរឿងក្តីនេះមានដល់ទៅ ១០ឆ្នាំ ក្រសួងហិរញ្ញវត្ថុនឹងផ្តល់បញ្ជីថ្មី គ្រប់ពេលវេលា ដើម្បីបម្រើដល់ដំណើរការរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រី យីង ឡាក់។ ប៉ុន្តែលោក Suwannamongkol មិនបានបង្ហាញពីចំនួនទឹកប្រាក់ពិតមាន ចំនួនប៉ុន្មាននៅក្នុងគណនីទាំង១២របស់លោកស្រី យីងឡាក់ ឡើយ។

មេធាវីរបស់លោកស្រី យីងឡាក់ លោក Napadon Laowthong កាល់ពីថ្ងៃទី២៥ ខែកក្កដាបានបញ្ជាក់ថា នៅពេលនេះ ធនាគារចំនួន៧ក្នុងចំណោម១២របស់លោកស្រី យីងឡាក់ត្រូវបានបង្កកដោយ មិនអាចដកហូត ឬធ្វើអាជីវកម្មបានឡើយ។

លោក Somchai Sujjapongse រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកំពុងតែត្រួតពិនិត្យទៅលើទ្រព្យសម្បត្តិរបស់លោកស្រី យីងឡាក់។ ចំណែកតុលាការថៃបានបញ្ជាក់ថា លោក ស្រី យីងឡាក់ នឹងត្រូវសងសំណងដល់ ការខាតបង់២០ភាគរយ គឺប្រមាណ១ពាន់ លានដុល្លារ។

តាមទស្សនាវដ្តី Financial Times បាន ផ្សាយថា នេះជាសកម្មភាពមិនធ្លាប់មានពីមុនមក។ ជាលើកទី១ដែលតុលាការថៃ បានកាត់ទោសហិរញ្ញវត្ថុចំពោះអតីតមេ ដឹកនាំដែលមានពលរដ្ឋជាច្រើនគាំទ្រ។

កាលពីថ្ងៃទី២៥ ខែកក្កដា លោកស្រី យីងឡាក់ បានបង្ហាញពីមន្ទិលសង្ស័យ ចំពោះសកម្មភាពរបស់រដ្ឋាភិបាលយោធា។ លោកស្រីក៏បានដាក់លិខិតតវាឡើងទៅកាន់តុលាការស្នើលុបចោលច្បាប់បង្កក ប្រាក់នៅក្នុងគណនីរបស់លោកស្រី ហើយរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រីគឺជារឿងខុសច្បាប់ ក្រោយពេលដែលមិនទាន់មានសេចក្តីសម្រេចចេញពីតុលាការ។

នេះជាលើកទី១ហើយដែលអតីតនា យករដ្ឋមន្ត្រីថៃ ប្រតិកម្មក្រោយសវនាការ ចុងក្រោយកាលពីថ្ងៃទី២១ ខែកក្កដា។ លោកស្រីក៏បានរិះគន់ដល់រដ្ឋាភិបាល ដែលធ្វើសកម្មភាពមិនមានការត្រួតពិនិត្យឲ្យបានច្បាស់។ លោកស្រីនឹងលើកយក បញ្ហាខាងលើមកនិយាយនៅថ្ងៃទី១ ខែ សីហា ខាងមុខ។ លោកស្រីបានបញ្ជាក់ថា ជាមួយនឹងការគាំទ្រយកចិត្តទុកដាក់របស់ពលរដ្ឋធ្វើឲ្យលោកស្រីមានស្មារតី និង កម្លាំងដើម្បីតទល់ទៅតាមផ្លូវច្បាប់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print