មន្រ្តីបសុពេទ្យខេត្តកណ្ដាលចាប់រថយន្តដឹកជ្រូកលើសឯកសារកំណត់

ចែករំលែក៖

ខេត្តកណ្ដាល ៖ រថយន្តដឹកមួយគ្រឿង ត្រូវបានលោក អុល ដូរិន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរ កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត កណ្តាល សហការជាមួយកម្លាំងសមត្ថកិច្ច ចាប់ កាលពីវេលាម៉ោង១និង ៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ នៅក្នុងភូមិ ក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រោះ ដឹកជ្រូកលើសឯកសារកំណត់៤០ក្បាល តែជាក់ស្តែងរាប់ទៅឃើញរហូតដល់៥០ ក្បាល ។

លោក បានឲ្យដឹងថា ជ្រូកទាំងនេះនាំ ចូលតាមច្រកទន្លាប់នៃព្រុំដែនខេត្តតាកែវ ជារបស់ក្រុមហ៊ុន ហេង សុខេង ។ លោក បញ្ជាក់ថា ការនាំចូលសត្វពីបរទេសដាច់ ខាត ត្រូវតែមានលិខិតបញ្ជាក់អំពីគុណភាព ដែលចេញដោយអាជ្ញាធររបស់ប្រទេស ដែលយើងទទួលទិញនាំចូល ហើយមានការអនុញ្ញាតត្រឹមត្រូវពីជំនាញក្នុងស្រុក។

លោកបានបន្តថា ជាក់ស្ដែងក្នុងលិខិតអនុញ្ញាតតែ៤០ក្បាល អ៊ីចឹង១០ក្បាល ដែលក្រុមហ៊ុនលួចដាក់បន្លំនោះ គឺអាច ទិញពីកសិដ្ឋានផ្សេង ដែលមិនបានត្រួត ពិនិត្យត្រឹមត្រូវ ហើយវាអាចបង្កប់នូវជំងឺ​ផ្សេងៗក៏ថាបាន ដែលវាមិនត្រឹមតែចម្លង ដល់ជ្រូកដទៃទៀត និងមនុស្ស ដែល បរិភោគសាច់ជ្រូកទាំងនោះផង ។ អ៊ីចឹង យើងត្រូវតែឃាត់ទុក និងធ្វើពិនិត្យសុខ ភាពសត្វទាំងនេះសិន ។ ទន្ទឹមនេះលោកក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាកសិករ មេត្តាជួយសហការជាមួយមន្ត្រីជំនាញ ប្រសិនបើសង្ស័យថា មានការនាំចូលសត្វមិនមានភាពប្រក្រតីនោះ សូមរាយការណ៍ ដើម្បីងាយស្រួល ចាត់វិធានការឱ្យបាន ទាន់ពេល ។

បើតាមគោលការណ៍ គឺត្រូវពិន័យលើក ទី១ពី១០ទៅ១៥លានរៀលលើកទី២ ពិន័យគុណនឹង២ បើមានលើកទី៣នឹង ដកសិទ្ធិលុបឈ្មោះក្រុមហ៊ុនមិនឲ្យរកស៊ី បន្តទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print