ឧត្តមសេនីយ៍ឯក ហុង​ វិណុល​ អញ្ជើញជាធិបតីភាពក្នុងពិធីផ្សព្វផ្សាយ​ យន្តការគ្រប់គ្រង ដឹកនាំបញ្ជានិងអនុវត្តការងារព័ត៌មានសន្តិសុខ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧​ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីផ្សព្វផ្សាយយន្តការគ្រប់គ្រងដឹកនាំបញ្ជានិងអនុវត្តការងារព័ត៌មានសន្តិសុខ។ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវ បង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងសេនាធិការ ស្នងការរង នាយ នាយរងការិយាល័យ​ព្រមទាំងជំនាញដែលពាក់ព័ន្ធ​ចំណុះអោយស្នងការព័ត៌មានសន្តិសុខ​និងស្រាវជ្រាវកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានចូលរួមផងដែរ។
ឧត្តមសេនីយ៍ឯក ហុង វិណុល បានមានប្រសាសន៍វាយតម្លៃខ្ពស់ទៅដល់ជំនាញការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាបង្ក្រាបបទល្មើសគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានយកចិត្តទុកដាក់គោរពតាមបទបញ្ជា គោរពវិន័យ គោរពតួនាទីចូលរួមយ៉ាងសកម្មក្នុងភារកិច្ចការងាររក្សាការពារសន្តិសុខ និងស្រាវជ្រាបង្ក្រាបបទល្មើសបានយ៉ាងល្អប្រសើរ ជាពិសេសបទបញ្ជារបស់ នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើអោយប្រជាពលរដ្ឋមានការគាំទ្រ និងរាជរដ្ឋាភិបាលមានទំនុកចិត្តមកលើអង្គភាពកងរាជអាវុធហត្ថ។ ឧត្តមសេនីយ៍ឯកក៏បានបញ្ជាក់ទៀតថា៖សូមនាយរងសេនាធិការ ស្នងការរងនិងនាយការិយាល័យដែលមានតួនាទីទទួលខុសត្រូវទាំងអស់ត្រូវតែបន្តកិច្ចការងារដឹកនាំបញ្ជានិងពង្រឹងក្របខណ្ឌចាត់តាំងអោយសមស្របទៅតាមជំនាញឯកទេសនីមួយៗហើយដោយធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវអោយបានច្បាស់លាស់ដើម្បីពង្រឹងប្រសិទ្ធិភាពការងារធានាបានទាំងបរិមាណគុណភាពនិងប្រកបដោយតម្លាភាព។ បន្ទាប់មកទៀតឧត្តមសេនីយឯកក៏បានមានប្រសាសន៍ផ្តាំផ្ញើ​ដល់នាយរងសេនាធិការដ្ឋាន​ស្នងការរង​នាយការិយាល័យទាំងអស់​ត្រូវតែទទួលខុសត្រូវតាមតួនាទី​ភារកិច្ច និងពង្រឹងការងារអធិការកិច្ចលើគ្រប់ផ្នែក ពង្រឹងការអនុវត្តន៍របបប្រជុំ របៀបរាយការណ៍ និងពង្រឹងការអនុវត្តន៍តាមថានានុក្រម និងបន្តពង្រឹងទៅលើការងារជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរនិងជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយដែលកើតឡើងខុសពីច្បាប់នៃកងយោធពលខេមរភូមិន្ទក៏ដូចជាវិន័យកងរាជអាវុធហត្ថ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print