ភ្នំពេញ ៖ នៅសាលប្រជុំសាលាខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ មានកិច្ចប្រជុំពង្រឹងការ ងារចំនួន៤ទិសដៅ ១-បន្តពង្រឹងជាប្រចាំការងារប្រចាំថ្ងៃការងារសន្តិសុខ សុវត្ថិភាព ២-ការងារសណ្តាប់ធ្នាប់ ៣-ការងារអនាម័យ-បរិស្ថាន និង៤-ការ ងារភាស៊ី ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក កៀង ល័ក្ស អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា និងលោក ស្រី ហ៊ន ច័ន្ទលីដា សមាជិកាគណៈកម្មការផ្សារអូរឬស្សី ។
នៅថ្ងៃខែឆ្នាំដដែល នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការផ្សារអូរឬស្សីបានចូលរួមប្រជុំគណៈកម្មការវាយតម្លៃទីក្រុងស្អាតខណ្ឌ៧មករា ស្តីពី ” ការត្រៀមរៀបចំរបាយការណ៍ ពីវឌ្ឍនភាពការងារ និងការអភិវឌ្ឍ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ (2018-2020) ” នៅសាលប្រជុំសាលាខណ្ឌ៧មករា ក្រោមអធិបតីភាពលោក ជា សុធារ៉ា អភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា។
ក្នុងនោះកម្លាំងមណ្ឌល៤នៃផ្សារអូរឬស្សី បានសហការជាមួយភ្នាក់ងារចំណត និងកម្លាំងសង្កាត់អូរឬស្សីទី២ ចុះរៀបចំសណ្តាប់ធ្នាប់ ធ្វើអនាម័យ រក្សសន្តិសុខ ជូនប្រជាពលរដ្ឋជាប្រចាំនៅតាមផ្លូវ166និង141 ជាប់បរិវេណផ្សារ ។ រហូតដល់ម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមណ្ឌល៤នៃផ្សារអូរឬស្សី បានអញ្ជើញ អាជីវករ៣ នាក់ លួចលាក់កត់ឆ្នោត(ល្បែង ស៊ីសងខុសច្បាប់) មកធ្វើកិច្ចសន្យាបញ្ឈប់ទទួលកត់ឆ្នោតបន្តទៀតចាប់ពីថ្ងៃនេះតទៅ ក្នុងករណី ប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ៕ ដោយ ៖ ស រស្មី