ខេត្តសៀមរាប ៖ ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី ជួញដូរ ចាត់ចែងនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់សារធាតុញៀន នៅទីតាំងផ្សេងគ្នា រួចនាំយកមកធ្វើការសួរនាំ នៅការិយា ល័យជំនាញ ហេតុការណ៍នេះបានធ្វើឡើងថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចខេត្តសៀមរាប បានប្រាប់ដឹងថា យើងឃាត់ខ្លួនបាន ជនសង្ស័យចំនួន៦នាក់រួមមាន៖ ទី១/ ឈ្មោះ ស៊ី សូត្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួនពីបទជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន, ២/ ឈ្មោះ ចាយ លាងហួរនហៅបឿក ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន ទី៣ /ឈ្មោះ សឿ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ឡឥដ្ឋ ទីលំនៅ ភូមិត្បែងជ្រំ ឃុំត្នោតជ្រំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សព្វថ្ងៃស្នាក់នៅ ភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ទី៤/ ឈ្មោះ ហុង គឹម ហ៊ាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ឡឥដ្ឋ ទីលំនៅ ភូមិរកា ឃុំកំពង់ក្តីស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់) មានសារធាតុ ញៀនក្នុងខ្លួន, ទី៥/ ឈ្មោះ កិក គួន ហៅកក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់) និង មានសារធាតុញៀនក្នុងខ្លួន, និង ទី៦/ ឈ្មោះ សា លាងហ៊ាប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់) និង មានសារធាតុញៀនក្នុងខ្លួន។
ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ឧបករណ៍ប្រើប្រាស់ និង សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃ ចំនួន០៩គ្រឿង, លុយខ្មែរចំនួន ១៥ ម៉ឺនរៀល និង លុយដុល្លា៥០ដុល្លា និង ម៉ូតូ ចំនួន២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ក្នុងនោះ ជនសង្ស័យ ៣នាក់ បញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀបរាប ចំណែក ៣នាក់និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំកសាងសុំណុំរឿងបញ្ចូនទៅតុលាការខេត្តនៅរសៀល ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី