ក្មេងស្រីក្មេងៗ៣នាក់ បបួលគ្នាចុះងូតទឹក ដល់មានម្នាក់ លង់ទឹកបានត្រឹមឈរសម្លឹងមើលនិងស្រែកអោយគេ ជួយ ព្រោះមិនចេះហែលទឹក

ចែករំលែក៖

ខេត្តកណ្តាល ៖ នារីជាកម្មកររោងចក្រទឹកសុទ្ធបីនាក់ បបួលគ្នាចុះងូត ទឹក ដល់មានម្នាក់លង់ទឹកអាល័យស្រែករកគេជួយ អ្វីៗ បានហួសពេល គឺបានផុតដង្ហើមបាត់ទៅហើយ ។

ករណីនេះបានកេីតហេតុកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៤និង៣០នាទី នៅចំណុចស្រះ ទឹកទល់មុខរោងចក្រទឹកសុទ្ធ(អាវកាស)នៅភូមិព្រែករាំងសង្កាត់កំពង់ សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងឈ្មោះ ថា វិបុល ភេទស្រីអាយុ១៧ឆ្នាំ ស្រុកកំណេីតភូមិស្វាយសាក់ឃុំពោធិទីស្រុកសន្ធរកណ្តាលខេត្តព្រៃវែង ។ មុខរបរកម្មកររោងចក្រទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មុនពេលកេីតហេតុ ម៉ោងប្រហែល១៦និង០០នាទី ជនរងគ្រោះ និងមិត្តភ័ក្រ្តមានគ្នា៣នាក់ដោយទី១ ឈ្មោះ ឌឿន ស្រីហៀង ភេទស្រី អាយុប្រហែល ១៧ឆ្នាំ ស្នាក់កន្លែងធើ្វការជាមួយគ្នា ទី២ឈោ្មះ រ៉េត ស្រីណយ ភេទស្រី អាយុប្រហែល១៧ឆ្នាំ ស្នាកនៅជាមួយគ្នា ទី៣ឈោ្មះ លី មីុមីុ ភេទស្រី អាយុ ប្រហែល១៧ឆ្នាំ ស្នាក់នៅកន្លែងធើ្វការជាមួយគ្នា ឈប់សំរាក់ពីធ្វេីការបាន នាំគ្នាចុះងូចទឹកនៅកន្លែងកេីតហេតុខាងលេី រហូតដល់ម៉ោង១៦និង៣០នាទី ជនរងគ្រោះបានលុងទឹក ចំណែកមិត្តភ័ក្រ្ត៣នាក់ឈោ្មះខាងលើ បានឃេីញ ប៉ុន្តែមិនចេះហែលទឹក ក៍បានរត់ហៅអ្នកធ្វេីការនៅក្នុងរោងចក្រ ដេីម្បីមកជួយ តែពេលមកដល់ជនរងគ្រោះបានលុងទឹកលិចបាត់ទៅហេីយ។ រហូតមកដល់មោ៉ង១៩និង៤៨នាទី សពក៏បានរកឃើញ ហេីយសមត្តកិច្ចក៏បានពិនិត្យសាកសពតែម្តង។

សមត្ថកិច្ចសន្និដ្ឋានតាមការពនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស ក្រុងតាខ្មៅ បានអោយដឹងថា ជនរងគ្ រោះពិតជាបានស្លាប់ដោយសារ លង់ ទឹកពិតប្រាកដមែន មិនពាក់ពន្ធ័បទល្មើសព្រហ្មទណ័ឡើយ ។

សពត្រូវបានប្រគល់អោយម្តាយមីងបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print