ឈ្មួញដុះស្លែពូកែប្រើល្បិចលួចបន្លំឯកសារដឹកឈើលោតឆត្រ ម្តងនេះជាប់អន្ទាក់កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ភាពអសកម្មរបស់មន្រ្ដីជំនាញតាំងពីមុនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតមកដល់ថ្ងៃនេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពីស្រុកសណ្តាន់ ជាពិសេស​ព្រៃឡង់ ឆ្លងកាត់​មកស្រុកសន្ទុក ខេត្តកំពង់ធំ បាន​កើតមាន​ឡើងជាបន្តបន្ទាប់ ដែលគេស័ង្ឃយថាសមត្ថកិច្ច​ពាក់ព័ន្ធ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដើម្បី​ផលប្រយោជន៍​។
តាមប្រភពពត័មានច្បាស់ការមួយបានអោយដឹងថា ឡានដែលដឹកឈើគឺឡាន យីឌុប មិនមែនឡាននិងទេៗគ្រាន់តែជាឡានសាងឈើតែប៉ុណ្ណោះ ក្នុងនោះមាន  លោក វុន  អោយលុយទៅ លោក ភ័ក្រ  ២០០០$ អ្នករត់ការច្បាប់ តែ លោក ភ័ក្រ មិនបានរត់ការធ្វើច្បាប់ទេបែបជាស៊ីដាច់លុយទៅវិញ ហើយលួចយកច្បាប់ផ្សេងដែលគេដឹករួចហើយមកសំអាង លុះពេល លោកសុត ម៉ារី  នាយផ្នែករដ្នបាលព្រៃឈើកំពង់ថ្ម  អោយយកច្បាប់នោះមកមើល បែរជាមិនហ៊ាន​យកមកទេ  ទើបលោកសន្និដ្ឋានថា ការដឹកឈើនេះគ្មានច្បាប់អ្វីយកមកសំអាងនោះទេ។
ជារឿយៗមានសេចក្តីរាយការណ៍ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួន ត្រូវបាន​គេ​ដឹងថា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពីព្រៃឡង់ ដោយខុសច្បាប់ បើ​មិន​ដូច្នោះ​ទេ​ប្រាកដជា​ពួកគេ​បង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។ ជាក់ស្ដែង​ឈ្មួញ​ណា​ដែល​មិន​បង់លុយ​តាម​ការកំណត់​ ឬហ៊ានលោតធ័ត្រតែងតែ​ទទួលរង​នូវ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ចម្រុះ​តាមដងផ្លូវ ក៏ដូចជាលើផ្លូវ​ជាតិ​លេខ​៦A ក្នុង​ខេត្តកំពង់ធំ ជៀស​មិន​ផុត​ឡើយ​។
​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក សៅ វណ្ណនី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ មិនដែល​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​របស់ខ្លួន​នោះទេ​។ ទើបតែ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​អះអាងថា ខាងជំនាញលោក បានសហ​ការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ និងអាវុធហត្ថផ្ទៃប្រទេស ស្ទាក់បង្ក្រាប​រថយន្ត​​យីឌុប ដឹកឈើ​ ជាង១០​ម៉ែត្រ​គូបអត់ច្បាប់ ១​គ្រឿង​ មកពីស្រុកសណ្តាន់ កាលវេលាម៉ោង ៨-៩ យប់ក្នុងថ្ងៃទី ២៦ ខែ កក្កដា ២០១៧ រថយន្ត និង​ឈើយកមករក្សាទុកនៅផ្នែកកំពង់ថ្ម។
សមត្ថកិច្ចខ្លះបានខ្សិបប្រាប់ថា លោក សៅ វណ្ណនី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោ​ប៉ាវ​ប៉ុណ្ណោះ មិនដែល​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ទាក់ទិននិងរឿងខាងលើនេះអ្នកយកព័ត៌មានយើង សោកស្តាយណាស់ ដោយមិនបានស្តាប់ពាក្យដោះសារបស់លោក សៅ វណ្ណនី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់នោះឡើយ ព្រោះទូរស័ព្ទខលចូលរោរ៍ច្រើនដងកាលពីរសៀលទី២៧នេះ តែលោក សៅ វណ្ណនី នាយផ្នែកមិនលើក។
ប្រភពពី​មន្ត្រីសាលាខេត្តកំពង់ធំម្នាក់ បាន​ឲ្យ​ដឹងថា ព្រឹកថ្ងៃ២៧នេះ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឃាត់​រថយន្ត​ដឹកឈើ​គ្រញូង​ឆ្លងកាត់​ខេត្តកំពង់ធំ ចំនួន​១គ្រឿង​ទៀត។ លោកបន្តថា មានពេលខ្លះ មានបញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ទើប​លោក សៅ វណ្ណនី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និងលោក សុត ម៉ា​រី បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ទាំងនោះ។
មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំខ្លះទៀត បាន​រិះគន់ថា លោក នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប គឺជា​បើកដៃ​ឲ្យ​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​លោក សៅ វណ្ណនី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ក៏ដូចលោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្មដែរ ធ្វើ​អ្វីៗ​ស្រេច​តែ​នឹងចិត្ត​នឹកឃើញ៕ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print