ខេត្តកំពង់ធំ ៖ ភាពអសកម្មរបស់មន្រ្ដីជំនាញតាំ ងពីមុនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតមកដល់ថ្ងៃនេះ បទល្មើសដឹកជញ្ជូនឈើចេញពីស្រុ កសណ្តាន់ ជាពិសេសព្រៃឡង់ ឆ្លងកាត់មកស្រុកសន្ទុក ខេត្តកំពង់ធំ បានកើតមានឡើងជាបន្តបន្ទាប់ ដែលគេស័ង្ឃយថាសមត្ថកិច្ចពាក់ព័ ន្ធគឺជាអ្នកឃុបឃិតបើកដៃឲ្ យឈ្មួញធ្វើអ្វីៗតាមអំពើចិ ត្ត ដើម្បីផលប្រយោជន៍។
តាមប្រភពពត័មានច្បាស់ការមួយបា នអោយដឹងថា ឡានដែលដឹកឈើគឺឡាន យីឌុប មិនមែនឡាននិងទេៗគ្រាន់តែជាឡានសា ងឈើតែប៉ុណ្ណោះ ក្នុងនោះមាន លោក វុន អោយលុយទៅ លោក ភ័ក្រ ២០០០$ អ្នករត់ការច្បាប់ តែ លោក ភ័ក្រ មិនបានរត់ការធ្វើច្បាប់ទេបែបជា ស៊ីដាច់លុយទៅវិញ ហើយលួចយកច្បាប់ផ្សេងដែលគេដឹករួ ចហើយមកសំអាង លុះពេល លោកសុត ម៉ារី នាយផ្នែករដ្នបាលព្រៃឈើកំពង់ថ្ម អោយយកច្បាប់នោះមកមើល បែរជាមិនហ៊ានយកមកទេ ទើបលោកសន្និដ្ឋានថា ការដឹកឈើនេះគ្មានច្បាប់អ្វី យកមកសំអាងនោះទេ។
ជារឿយៗមានសេចក្តីរាយការណ៍ថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថមួ យចំនួន ត្រូវបានគេដឹងថាទទួលបានផលប្ រយោជន៍ជាប្រចាំពីក្រុមឈ្មួ ញដឹកជញ្ជូនឈើចេញពីព្រៃឡង់ ដោយខុសច្បាប់ បើមិនដូច្នោះទេប្រាកដជាពួ កគេបង្ក្រាបយកស្នាដៃជាមិនខា ន។ ជាក់ស្ដែងឈ្មួញណាដែលមិនបង់ លុយតាមការកំណត់ ឬហ៊ានលោតធ័ត្រតែងតែទទួលរងនូវ ការបង្ក្រាបពីសមត្ថកិច្ចចម្ រុះតាមដងផ្លូវ ក៏ដូចជាលើផ្លូវជាតិលេខ៦A ក្នុងខេត្តកំពង់ធំ ជៀសមិនផុតឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងខេ ត្តកំពង់ធំ បានឲ្យដឹងថា លោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តា ន់ មិនដែលយកចិត្តទុកដាក់បង្ក្រា បបទល្មើសដឹកជញ្ជូនឈើឆ្លងកា ត់មុខស្នាក់ការរបស់ខ្លួននោះ ទេ។ ទើបតែកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ ថ្ម បានអះអាងថា ខាងជំនាញលោក បានសហការជាមួយកងរាជអាវុធហត្ថខេ ត្តកំពង់ធំ និងអាវុធហត្ថផ្ទៃប្រទេស ស្ទាក់បង្ក្រាបរថយន្តយីឌុប ដឹកឈើ ជាង១០ម៉ែត្រគូបអត់ច្បាប់ ១គ្រឿង មកពីស្រុកសណ្តាន់ កាលវេលាម៉ោង ៨-៩ យប់ក្នុងថ្ងៃទី ២៦ ខែ កក្កដា ២០១៧ រថយន្ត និងឈើយកមករក្សាទុកនៅផ្នែកកំពង់ ថ្ម។
សមត្ថកិច្ចខ្លះបានខ្សិបប្រាប់ថា លោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តា ន់ គិតតែរឿងប្រមូលលុយដាក់ហោ ប៉ាវប៉ុណ្ណោះ មិនដែលយកចិត្តទុកដាក់បង្ក្រា បបទល្មើសតាមតួនាទីរបស់ខ្លួ នឡើយ។ទាក់ទិននិងរឿងខាងលើនេះអ្នកយកព័ត៌មានយើង សោកស្តាយណាស់ ដោយមិនបានស្តាប់ពាក្យដោះសារបស់ លោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តា ន់នោះឡើយ ព្រោះទូរស័ព្ទខលចូលរោរ៍ច្រើ នដងកាលពីរសៀលទី២៧នេះ តែលោក សៅ វណ្ណនី នាយផ្នែកមិនលើក។
ប្រភពពីមន្ត្រីសាលាខេត្តកំពង់ ធំម្នាក់ បានឲ្យដឹងថា ព្រឹកថ្ងៃ២៧នេះ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់រថយន្តដឹកឈើគ្រញូងឆ្ លងកាត់ខេត្តកំពង់ធំ ចំនួន១គ្រឿងទៀត។ លោកបន្តថា មានពេលខ្លះ មានបញ្ជារបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ទើបលោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តា ន់ និងលោក សុត ម៉ារី បង្ក្រាបរថយន្តដឹកជញ្ជូនឈើ ខុសច្បាប់ទាំងនោះ។
មន្ត្រីរាជការក្នុងខេត្តកំពង់ ធំខ្លះទៀត បានរិះគន់ថា លោក នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប គឺជាបើកដៃឲ្យលោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ តកំពង់ធំ និងលោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តា ន់ ក៏ដូចលោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ ថ្មដែរ ធ្វើអ្វីៗស្រេចតែនឹងចិត្ត នឹកឃើញ៕ប៊ុន រិទ្ធី