ក្រុមជនសង្ស័យមានគ្នា៤នាក់បាញ់ប្លន់យកម៉ូតូឌូកពីគូសង្សារមួយគូបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើមបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូឌូកពីគូសង្សារមួយគូ បណ្ដាលអោយយុវជនម្នាក់រងរបួសភ្លៅខាងស្ដាំ ហើយក្រុមជនសង្ស័យយកម៉ូតូជនរងគ្រោះបណ្ដើររត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចឡើយ ។

1

ហេតុការណ៍បង្កអោយមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលាម៉ោង២២និង៤៥នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចខាងលិចប៉ុស្ដិ៍វត្តភ្នំប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ ១០៨ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហ៊ៀក ភក្តី ភេទប្រុស មានមុខរបរជាជាងម៉ាស៊ីន មានស្រុកកំណើតនៅសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះរួមដំណើរជាមួយសង្សារ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ឌូក ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CW-8099 បានចេញមកពីកោះពេជ្របំណងជូននារីជាសង្សារត្រឡប់ទៅផ្ទះដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៨ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកស្កូបពីមួយគ្រឿង និងម៉ូតូ ឌូកមួយគ្រឿង មិនចាំស្លាកលេខ ប្រដាប់ដោយអាវុធខ្លីមួយដើម បានធ្វើសកម្មភាពភ្ជង់គំរាម តែដោយជនរងគ្រោះមិនអោយ ជនសង្ស័យបានបាញ់មួយគ្រាប់ចំភ្លៅខាងស្ដាំរងរបួសធ្ងន់ ។

ក្រោយមកជនសង្ស័យម្នាក់បានលើកម៉ូតូជនរងគ្រោះជិះ តែដោយម៉ូតូមិនឆេះ ក៏នាំគ្នាជួយរុញម៉ូតូរត់គេចខ្លួនបាត់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងបានហៅរថយន្ដសាមុយដើម្បីអោយមកយកជនរងគ្រោះទៅសង្គ្រោះនៅមុន្ទីរពេទ្យដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ ៕

2 3

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print