ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឆ្នោតកោស ប្រមូលលុយជិត២មឺុនដុល្លារចាយអស់ 

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងជាបុគ្គលិកក្រុមហ៊ុន ឆ្នោតកោស ម្នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនដាក់ស្លាកមានសរសេអក្សបណ្តោងនៅនឹងករថត ដោយជាប់ពាក់ព័ន្ធករណីប្រមូលលុយក្រុមហ៊ុនជិត ២មឺុនដុល្លារអាមេរិចយកចាយផ្ទាល់ខ្លួនម៉ត់គ្មានសល់។

ហេតុការណ៍ខាងលើបានអនុវត្តន៍ឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តការងារខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ប៊ូយ បញ្ញានិត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ មុខរបរ(បុគ្គលិកក្រុមហ៊ុនឆ្នោតកោស)។

ប្រភពព័ត៌មានខាងលើបន្តថា ការដែលកម្លាំងមន្រ្តីជំនាញការិយាល័យព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងដោយពុំមានដីកាអ្វីនោះទេ ប៉ុន្តែគឺយើងអនុវត្តន៍បណ្ដឹង(រំលោភលើទំនុកចិត្ត) ដោយបុគ្គលរូបនេះបានប្រមូលលុយចំនួន ១៥,៣២៣ដូល្លារអាមេរិច យកទៅចាយផ្ទល់ខ្លួនគ្មានសល់សូម្បីតែ ១ដូល្លារអាមេរិចនាកន្លងមក។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យមិនទាន់ដឹងថាយ៉ាងមុិចនៅឡើយនោះទេក្នុងការដោះស្រាយជាមួយក្រុមហ៊ុន ប៉ុន្តែកម្លាំងបាននាំយកទៅបន្តនីតិវិធីនៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print