ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកូនសិស្សលោកចាប់ប្រគល់អោយសមត្ថកិច្ចដោយតែជននោះបានផ្លោះរបងចូលទៅក្នុងវត្តលួចកង់បណ្តើរចេញបានបន្តិច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ខែ៨ឆ្នាំ២០១៧ នៅក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះសុខជា ហៅខ្លឹង ភេទប្រុសអាយុ៣៣ ឆ្នាំ ស្នាក់ក្នុងអង្កកាមិត្តសម្លាញ់ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុខណះព្រះសង្ឃបានចូលសឹងអស់ស្រាប់តែមានជនសង្ស័យម្នាក់បានផ្លោះរបងចូលក្នុងវត្តហើយបំណងលួចម៉ូតូតែដោយសារតែរបងវត្តចាក់សោទើបលួចកង់វិញព្រោះងាយស្រួលនិងលើកផ្លោះរបង។ ខណះកំពុងបណ្តើរចេញបានបន្តិចស្រាប់តែបុរសម្នាក់ជាកូនសិស្សលោកឃើញទាន់ក៏ចាប់រួចរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់យកទៅសួនាំភ្លាមៗតែម្តង៕ សុខាសែនជ័យ
...