ចូលលួចកង់ក្នុងវត្តត្រូវកូនសិស្សលោកចាប់ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកូនសិស្សលោកចាប់ប្រគល់អោយសមត្ថកិច្ចដោយតែជននោះបានផ្លោះរបងចូលទៅក្នុងវត្តលួចកង់បណ្តើរចេញបានបន្តិច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ខែ៨ឆ្នាំ២០១៧​ នៅក្នុងវត្តស្រះចក​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ។
​ ជនសង្ស័យឈ្មោះសុខជា​ ហៅខ្លឹង​ ភេទប្រុសអាយុ៣៣​ ឆ្នាំ​ ស្នាក់ក្នុងអង្កកាមិត្តសម្លាញ់​ ។

​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុខណះព្រះសង្ឃបានចូលសឹងអស់ស្រាប់តែមានជនសង្ស័យម្នាក់បានផ្លោះរបងចូលក្នុងវត្តហើយបំណងលួចម៉ូតូតែដោយសារតែរបងវត្តចាក់សោទើបលួចកង់វិញព្រោះងាយស្រួលនិងលើកផ្លោះរបង។ ខណះកំពុងបណ្តើរចេញបានបន្តិចស្រាប់តែបុរសម្នាក់ជាកូនសិស្សលោកឃើញទាន់ក៏ចាប់រួចរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់យកទៅសួនាំភ្លាមៗតែម្តង៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print