ឈ្លោះជាមួយប្តីស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ដោយសារចេះហែលទឹក ហែលទៅវិញទៅមកជិត៥ម៉ោងទើបឡើងគោក

ចែករំលែក៖

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទំនងជា​ស្រវឹងស្រា  ហើយបានឈ្លោះប្រកែក​ជាមួយ​ប្តី រួច​​ចុះ​ទៅ​ហែល​ទឹក​ទ​ន្ល​ទៅ​វិញ ទៅ​មក​ប្រហែល៥​ម៉ោង ទើប​ព្រម​ឡើង​លើគោក​វិញ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ទៅចោមរោម​មើល​គ្រប់​គ្នា។ ដែលហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​ជិត៨យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ ក្បែរ​​សណ្ឋាគារ​សុខា ស្ថិត​នៅ​ក្នុង​សង្កាត់​-ខណ្ឌ​ជ្រោយចង្វា។

ប្រភពពត៌មាននៅកន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​​ឈ្មោះ អៀង សោ​ភ័​ណ្ឌ អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចាម សង្កាត់​ជ្រោយចង្វាខណ្ឌ​ជ្រោយចង្វា គាត់​ដើរ​តាំងពី​ម៉ោងប្រហែល​០៣​រសៀល ហើយ​ចុះ​ទៅ​លើ​ទូក​នេសាទ​របស់​បងប្អូន​ខ្មែរឥស្លាម លោត​ចូល​ក្នុង​ទឹក ហែល​ទៅ​វិញ​ទៅ​ហែល​មក ទោះបីជា​កូនស្រី​ខំប្រឹង​ហែល​តាម​ហៅ​ម្តាយ​ឲ្យ​ចូល​ខាង​វិញ ក៏​ស្ត្រី​ជា​ម្តាយ​នោះ​មិន​ព្រម​ចូល​ខាង​វិញ​ដែរ នៅ​តែ​បន្ត​ហែល​ទឹក​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​ម៉ោង​ជិត​០៨​យប់ ដោយ​ហែល​តាំង​ពីមុខ​សណ្ឋាគារ​សុខា​រហូត​ដល់​មុខ​វត្ត​ចាស់ ទើប​ស្ត្រី​រូប​នោះ​ហែល​ទៅ​ជិត​ទូក​បងប្អូន​ខ្មែរឥស្លាម​ចត​នៅ​មាត់ច្រាំង​ទន្លេ ត្រូវ​ម្ចាស់​ទូក​ចុះ​ទៅ​ជួយ​ស្រង់​យក​មក​លើគោក​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​គាត់​នាំ​គ្នា​ចោមរោម​មើល ។

ខណៈ​ពេល​ដែល​ស្ត្រី​ហែល​ទឹក​រាប់​ម៉ោង ឡើង​មក​ដល់​លើគោក​វិញ បាន​និយាយ​ទាំង​សភាព​ស្រវឹងស្រា​ថា មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួនឯង ដោយសារ​តែ​គាត់​ខឹង​ប្តី​របស់​គាត់ ដោយសារ​តែ​គាត់​មាន​ប្តី​២​នាក់ បានកូន​៤​នាក់ ប្រុស​៣​នាក់ និង​កូនស្រី​ម្នាក់ ប្តី​ទី​មួយ​ស្លាប់​ចោល ហើយ​យកប្តី​ក្រោយ​ទៀត ប៉ះ​ចំ​ប្តី​គេ វាយ​ធ្វើបាប​រូប​គាត់ ធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត​ពេក សម្រេច​គិត​ខ្លី​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

ស្ត្រី​ខាងលើ​បាន​រៀបរាប់ទៀត​ថា  គាត់​ចង់​សម្លាប់​ខ្លួន បាន​លេបថ្នាំ​សម្លាប់​ខ្លួន​​៣​ដង​រួច​មក​ហើយ និង​ធ្លាប់​លោតទឹក​សម្លាប់​ខ្លួន​ផង​ដែរ នៅ​តែ​មិន​ស្លាប់ គ្រាន់តែ​ពេល​លេបថ្នាំ​សម្លាប់​ខ្លួន​ម្តង​ៗ​ពិបាក​ណាស់ ត្រូវ​គេ​បញ្ចូល​ទឹក​តាម​ច្រមុះ​ដើម្បី​លាង​ក្រពះ ។ ដោយសារ​តែ​គាត់​ពិបាកចិត្ត​រឿង​ប្តី និង​រឿង​កូនប្រុស​ប្រើប្រាស់​ថ្នាំ​ញៀន​ផង ទើប​ធ្វើ​ឲ្យ​គាត់​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ ។ នៅ​ថ្ងៃ​កើតហេតុ គាត់​ឈ្លោះប្រកែក​ជាមួយ​ប្តី រួច​បាន​ចុះ​ទៅ​ហែល​ទឹក​សម្លាប់​ខ្លួន​បែប​នេះ បន្ទាប់ពីកើតហេតុរួចស្រ្តីខាងត្រូវបានក្រុមគ្រួសារនាំត្រឡប់ទៅផ្ទះវិញ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print