សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវសន៍ សហការជាមួយសមត្ថកិច្ចគ្រប់ស្ថាប័នចុះឆែកឆេរផ្ទះសំណាក់២កន្លែងនៅបន្ទាត់ព្រំដែន ឃាត់ខ្លួនជនជាតិចិនជាង១៥០នាក់

ចែករំលែក៖

ប៉ោយប៉ែត ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការឆែកឆេរផ្ទះសំណាក់២កន្លែងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយឃាត់ខ្លួនជនជាតិចិន ប្រុស ស្រីជាង១៥០នាក់ ។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចបន្ទាត់ព្រំដែនកម្ពុជា ថៃ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនៅមិនទាន់ចោទប្រកាន់ជនសង្ស័យទាំងនេះពីបទអ្វីនៅឡើយទេ ខណៈដែលកំពុងឆែកឆេរនៅឡើយ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានី លោក មាស ច័ន្ទពិសិដ្ឋ ផងដែរ ៕  វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print