ប៉ោយប៉ែត ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការឆែកឆេរផ្ទះសំណាក់២កន្លែងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយឃាត់ខ្លួនជនជាតិចិន ប្រុស ស្រីជាង១៥០នាក់ ។
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចបន្ទាត់ព្រំដែនកម្ពុជា ថៃ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនៅមិនទាន់ចោទប្រកាន់ជនសង្ស័យទាំងនេះពីបទអ្វីនៅឡើយទេ ខណៈដែលកំពុងឆែកឆេរនៅឡើយ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានី លោក មាស ច័ន្ទពិសិដ្ឋ ផងដែរ ៕ វណ្ណា
...