ដោយភ័យខ្លាចពីការវាយប្រហាររបស់កម្លាំងទាហានអាកាសរុស្ស៊ី រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកម្លាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋជាច្រើនបានទម្លាក់កាំភ្លើងចុះចូលជាមួយកម្លាំងទាហានរដ្ឋាភិបាលស៊ីរី និងជាង៣ពាន់នាក់បានរតចេញពីប្រទេសស៊ីរី ភាគច្រើនជាទាហានបរទេសដែលបានទៅចូលរួមជាមួយក្រុមអ៊ិស្លាមបង្កើតរដ្ឋ។
កាលពីថ្ងៃទី៦ខែតុលាសារព័ត៌មានសាណារបស់ស៊ីរីបានផ្សាយថា មានក្រុមអ៊ិស្លាមបង្កើតរដ្ឋជាង១ពាន់នាក់ចុះចូលជាមួយទាហានរដ្ឋាភិបាលដោយខ្លាចការវាយប្រហារពីប្រទេសរុស្ស៊ី។ ការចុះចូលនោះក្រោយពេលដែលប្រធានាធិបតីស៊ីរីរបស់អាលអាសាដប្រកាសថានិងលើកលែងទោសដល់អ្នកណាដែលបានចុះចូលជាមួយកម្លាំងទាហានស៊ីរី។
កន្លងមកថ្មីៗ យន្តហោះទមា្លក់គ្រាប់Su-34 របស់រុស្ស៊ីបានទម្លាក់គ្រាប់បំផ្លាញទីបញ្ចាការរបស់កម្លាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅDayr hafir និងAl –Bab ស្ថិតនៅក្នុងខេត្តAleppo ប្រទេសស៊ីរី។ យន្តហោះរុស្ស៊ីបានបាញ់ចំគោលដៅកន្លែងលាក់ខ្លួនរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ។
នៅពេលនេះកម្លាំងទាហានអាកាសរុស្ស៊ី បានប្រើប្រាស់ប្រព័ន្ធរ៉ាដាពីដែនអាវកាសសម្រាប់កំណត់ទីតាំងរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋក្នុងការវាយប្រហារឲ្យចំគោលដៅ។ ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយថា យន្តហោះចម្បាំងរុស្ស៊ីបានវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋជាង១០កន្លែងនៅក្នុងប្រទេសស៊ីរី។
- ចិនបញ្ចូនកម្លាំងទាហានអាកាស់ទៅចូលរួមវាយប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋ
ចិនបានគៀកស្មាជាមួយប្រទេសរុស្ស៊ីក្នុងការវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរី ។ ចិនមានគម្រោងបញ្ចូនយន្តហោះចម្បាំងJ-15 ទៅកាន់ប្រទេសស៊ីរី។
ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិនបានបញ្ចាក់ថា ចិនបានយល់ព្រំទៅចូលរួមក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេស៊ីរី ។
នាវាផ្ទុកយន្តហោះចិន បានទៅដល់ឆ្នេរសមុទ្រប្រទេសស៊ីរីតាំងពីថ្ងៃទី២៦ខែកញ្ញាមកម្ល៉េះ ដើម្បីចូលរួមជាមួយរុស្សីប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ។ ប្រភពព័ត៌មានបានឲ្យដឹងថា ចិនបានបញ្ចូនទីព្រឹក្សាជាច្រើនទៅកាន់ប្រទេសស៊ីរីនាពេលកន្លងមក។
នៅក្នុងប្រទេសស៊ីរីចិនក៏បានចូលរួមជាមួយក្រុមហ៊ុនប្រេងរបស់ស៊ីរីផងដែរ ទាំងនោះហើយធ្វើឲ្យចិនចាំបាច់ត្រូវតែចូលរួមវាយប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋការពាររដ្ឋាភិបាលស៊ីរី៕
ប្រែសម្រួល៖ ម៉ែវ សាធី