ខេត្តត្បូងឃ្មុំ: កុមារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដោយសារលង់ទឹកខណៈនាំគ្នាហែលលេងជាមួយក្មេងដ៏ទៃ និងប្រហែលមកពីការធ្វេសប្រហេសរបស់អាណាព្យាបាល។ករណីនេះកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរសៀល ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៧ នៅចំនុចមុខវិហ៊ារវត្តដូនម៉ៅក្រោម(ទឹកឡើងលិច) ក្នុងភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុក_ខេត្តត្បូងឃ្មុំ ។
សម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ស៊ុយ លក្ខិណា ភេទស្រី អាយុ៦ឆ្នាំជាតិខ្មែរ នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុក_ខេត្តត្បូងឃ្មុំ ហើយបាននាំគ្នាទៅហែលទឹកលេងជាមួយក្មេងៗត្រូវជាជីដូនមួយរបស់ខ្លួនចំនួន៥នាក់ នៅចំនុចខាងលើ ។
ក្រោយមកក៏បណ្ដាលជនរងគ្រោះឈ្មោះ ស៊ុយ លក្ខិណា លង់ទឹកស្លាប់តែម្ដង ។
ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញស្រុកបានចុះសហការជាមួយប៉ុស្តិនគរបាលទន្លេបិទ និងពេទ្យមណ្ដលសុខភាពទន្លបិទ ចុះពិនិត្យសពនៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា សពពិតជាបានលង់ទឹកស្លាប់ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទ័ណ្ឌអ្វីទេ ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕វណ្ណៈ