ខេត្តកំពង់ចាម ៖ កំលាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ត្រីថាញ់ សុខវុន នាយ ការិយាល័យ សហការជាមួយអាជ្ញាធមូលដ្ឋាន ចុះធ្វើការបង្រ្កាប ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចដីចំការរបស់ឈ្មោះ ហ៊ុយ ស្ថិតនៅភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងែទី២ ខែសីហា ឆ្នាំ២០១៧ វរសៀលម៉ោង៣ ។
ជាលទ្ឋផលឃាត់ខ្លួនបាន២នាក់ ឈ្មោះ ឌុន ផន ភេទ ប្រុស អាយុ៥៥ មានទីលំនៅភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឈ្មោះ ចាន់ អ៊ា ភេទប្រុស អសយុ២៧ឆ្នាំ មានទីលំនៅភូមិអូេឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន:
-ម៉ូតូចំនួន06គ្រឿង
-ស៊ុំក្រុងមាន់ចំនួន05
-ជញ្ជីងថ្លឹងមាន់ចំនួន01
-ចានទ្រអាប៉ោងចំនួន01
-ហាន់តោអាប៉ោងចំនួន01
កៅអីជ័រចំនួន06 តុចំនួន01
-ស្កុតរុំជើងមាន់ចំនួន20 និងមាន់ចំនួន01ក្បាល ។
អ្នកលេង និងវត្ថុតាងត្រូវយកមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការតាម និតិវិធី ៕ វណ្ណះ