រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅស្តុបទួលទំពូងបណ្ដាលឲ្យរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធុតមួយរវាងរថយន្តហាយឡែនឌ័រនិងរថយន្តក្រឡុកសុីម៉ង់ដែលបើកលឿនដូចគ្នាហើយបុកគ្នាយ៉ាងពេញពេញទំហឹង​ បណ្ដាលឲ្យអ្នក​បើកបររថយន្តហាយឡែនឌ័រ​ និងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល៥នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តសាមុយចេញមកដឹក យកទៅ​ព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះ​ បានកើត ឡើងកាលពីវេលាម៉ោង​ ១និង៣០​នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ខែសីហា​ ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវ លេខ៤៣២កែង​និង​ផ្លូវ១៦៣ត្រង់ចំណុចស្តុបទួលទំពូង ស្ថិតក្នុង​សង្កាត់ទួលទំពូង១ ខណ្ឌចំការមន​ ។

បើយោងតាមសាក្សីដែលបានឃើញហេតុការ​ បានប្រាប់អោយដឹងថាមុនពេលកើតហេតុគេ​ ឃើញរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងពណ៌បៃតងពាក់ស្លាកលេខ​ ភ្នំពេញ5A -0946 បើកបរដោយបុរសម្នាក់ទិសទៅពីកើតទៅលិចខណៈមកដល់ចំណុចកើត​ហេតុ​ ស្រាប់​តែមានរថយន្តហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខ​ ភ្នំពេញ​ 2AD-0654 បើកបរនិងរួមដំណើរ​ ដោយមនុស្សប្រុស​៥នាក់​ ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះដក់ចំណុចកើតមិនប្រយត្ន័ជ្រុលទៅបុក​ រថយន្តក្រឡុកសុីម៉ង់ចំចហៀងឆ្វេងខាងបណ្ដាលឲ្យរថយន្តក្រឡុកសុីម៉ង់រេចង្កូតឡើងចញ្ចើមផ្លូវ​ ចំណែករថយន្តហាយឡែនឌ័ររងការខូចខាតផ្នែកខាងមុខទាំងស្រុង​ ភ្លាមៗអ្នកបើកបររថយន្តក្រឡុកសុីម៉ង់ចុះឡើងរួចឡើងលើ​រថយន្តគ្នាគេគេចខ្លួនបាត់​ស្រមោល​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុធ្វើការវាសវែងយក​រថយន្តទាំង២គ្រឿងទៅរក្សានៅចរាចរណ៍ក្រុងរងចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print