ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធុតមួយរវាងរថយន្តហាយឡែនឌ័រនិងរថយន្តក្រឡុកសុីម៉ង់ដែលបើកលឿនដូចគ្នាហើយបុកគ្នាយ៉ាងពេញពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តហាយឡែនឌ័រ និងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល៥នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តសាមុយចេញមកដឹក យកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះ បានកើត ឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ លេខ៤៣២កែងនិងផ្លូវ១៦៣ត្រង់ចំណុចស្តុបទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
បើយោងតាមសាក្សីដែលបានឃើញហេតុការ បានប្រាប់អោយដឹងថាមុនពេលកើតហេតុគេ ឃើញរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ5A -0946 បើកបរដោយបុរសម្នាក់ទិសទៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AD-0654 បើកបរនិងរួមដំណើរ ដោយមនុស្សប្រុស៥នាក់ ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះដក់ចំណុចកើតមិនប្រយត្ន័ជ្រុលទៅបុក រថយន្តក្រឡុកសុីម៉ង់ចំចហៀងឆ្វេងខាងបណ្ដាលឲ្យរថយន្តក្រឡុកសុីម៉ង់រេចង្កូតឡើងចញ្ចើមផ្លូវ ចំណែករថយន្តហាយឡែនឌ័ររងការខូចខាតផ្នែកខាងមុខទាំងស្រុង ភ្លាមៗអ្នកបើកបររថយន្តក្រឡុកសុីម៉ង់ចុះឡើងរួចឡើងលើរថយន្តគ្នាគេគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុធ្វើការវាសវែងយករថយន្តទាំង២គ្រឿងទៅរក្សានៅចរាចរណ៍ក្រុងរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ