ឆក់ការបូបបានសម្រេចជិះម៉ូតូរត់មិនរួចត្រួវកម្លាំងកងរាជអាវុធហត្ថក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួនត្រូវបានជនរងគ្រោះស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងកងរាជអាវុធហត្ថកំពុងល្បាតក្របួចបានភ្លាមៗតែម្តង ។

image3

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចជញ្ជីងបង់លុយ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះអឿន សុំ ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យឈ្មោះអៀវ ជីអូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅម្តុំផ្សារកាណាឌីយា ជិះម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FH-7159 ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដើរតាមបណ្តោយផ្លូវវេងស្រេងទៅរងទិញអីហូបនៅផ្សារចោមចៅ ខណៈកំពុងដើរស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងបានមកក្បែរហើយធ្វើសកម្មភាពឆក់ការបូបពីរូបគាត់ និងជិះម៉ូតូរត់គេច ។

ស្ត្រីរងគ្រោះបានបន្តថា បន្ទាប់មករួបគាត់បានស្រែកថាចោរៗ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ គាប់ជួនក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យកំពុងល្បាតក៏ដេញចាប់បានភ្លាមៗតែម្តង ។

ស្ត្រីរងគ្រោះបានបន្តទៀតថា នៅក្នុងការបូបដែលត្រូវជនសង្ស័យឆក់ខាងលើនោះ មានទូរស័ព្ទមួយគ្រឿង លុយចំនួន១២២.២០០រៀល និងខ្សែកផ្លាកទីន មួយខ្សែរ ។

ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានប្រគល់ការបូបអោយជនរងគ្រោះវិញ ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅPM ក្រុងដើម្បីចាក់ការបន្ត ៕

image1

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print