ចោរ​កាច់ក​ម៉ូតូ​គេ​ត្រូវ​ម្ចាស់​ទាន់​ដេញ​វាយ​ទ្រោម​ខ្លួន

ចែករំលែក៖

​ខេត្តតាកែវ​៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ត្រូវ​ពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ របស់​អ្នក​ភូមិ​ដែល​បញ្ឈរ​ទុក​លើ​ភ្លឺស្រែ​ បំណង​លួច​យក​ទៅ​។​

10_07_2015_09_35_45Untitled-2

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ល្ងាច​ ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ចាន់ទាប​ ឃុំ​សំរោង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​

​ ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ពេល​ជន​រង​គ្រោះ​ទុក​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ស៊េរី​ ២០០៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ តាកែវ​1C-0027​ នៅ​លើ​ភ្លឺស្រែ​ ដើម្បី​ដើរ​មើល​ភ្លឺស្រែ​ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ បាន​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​រ​ប្ល៊ែ​ដម​ក​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ រួច​ជិះ​ទៅ​បាត់​។​ លុះ​ពេល​ម្ចាស់​ក្រឡេក​ទៅ​ឃើញ​ ក៏​ស្រែក​ឆោឡោ​ឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ភូមិ​ជួយ​ដេញ​តាម​។​ ចៃដន្យ​ដោយ​ប្រទះ​នឹង​រថយន្ដ​ដែល​ដឹក​កម្មករ​រោងចក្រ​ ទើប​ធ្វើ​ឲ្យ​ជន​ស​ង្ស័​ម្នាក់​ដែល​ជិះ​ម៉ូតូ​ Air​ Black​បាន​ដួល​ ហើយ​ត្រូវ​ពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​តែ​ម្ដង​។​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​គេច​បាត់​។​

​ក្រោយ​ពេល​ចាប់​បាន​ជនសង្ស័យ​ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ ដើម្បី​អន្ដរាគមន៍​។​ ក្រោយ​ពី​ចុះ​ដល់​កន្លែង​កើតហេតុ​ សមត្ថកិច្ច​ក៏​បានដឹង​ថា​ ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​ ហើយ​អ្នក​ដែល​ត្រួ​វ​ពលរដ្ឋ​ចាប់​បាន​ឈ្មោះ​ ថន​ ផ​ល្លី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ សា្ន​ក់​នៅ​ក្នុងភូមិ​នាល​ ឃុំ​ត្រាំកក់​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​ រីឯ​អ្នក​គេចខ្លួន​បាត់​នោះ​ ឈ្មោះ​ ប៉ាន់​ ធន​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print