ស្លាប់​២​នាក់​ របួសធ្ងន់​ម្នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​គ្នា

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ ម៉ូតូ​ ២​ គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ ខណៈ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ បណ្ដាល​ឱ្យ​បុរស​ ២​នាក់​ស្លាប់​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ កំពុង​សម្រាក​ព្យាបាល​ នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​ ។​

IMG-20151007-WA0000

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​របួសរ​ណូ​ករ​ណេ​ល​ខាងលើ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ១២​និង​៣៩​នាទី​រសៀល​ ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ ត្រង់​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ព្រៃ​វាំង​ ស្ថិត​ក្នុងភូមិ​បួ​ច្រេស​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​លោក​អធិការ​នគរបាល​ស្រុក​បាកាន​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ង៉ែត​ វិត​ ភេទ​ប្រុស​ អាយុ​ ៤៤​ ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ខ្នារ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​មក​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាកាន​ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ម៉ូតូ​១​គ្រឿង​ ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ដូច​គ្នា​ ពេញទំហឹង​ ខណៈ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ ដែល​បើកបរ​ដោយ​ឈ្មោះ​ វឿ​ន​ ម៉ឺន​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​រហាល​ទិល​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ របួសធ្ងន់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខាងលើ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ អ៊ុ​ន​ វុ​ទ្ធី​ ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​កក់​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ស្លាប់​នៅ​ពេល​បញ្ជូន​ ទៅ​មន្ទី​ពេទ្យ​ជាមួយ​គ្នា​ ។​

​លោក​អធិការ​បន្ត​ទៀត​ថា​ នៅ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ សមត្ថកិច្ច​នគរបាល​កំពុង​ ស្រាវជ្រាវ​វាស់វែង​រក​មូលហេតុ​ ហើយ​ម៉ូតូ​បង្កហេតុ​ទាំង​ ២​គ្រឿង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លោ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ៕​

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print